នាយករដ្ឋមន្រ្តីម៉ាឡេស៊ី៖ លំហូរវិនិយោគបរទេស និងចិនបង្កើនសេដ្ឋកិច្ចជាតិតែត្រូវចេះគ្រប់គ្រងឱ្យបានល្អ
លោកបណ្ឌិត មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មានសុទិដ្ឋិយមចំពោះលំហូរវិនិយោគទុនចិន និងបរទេសនៅក្នុងប្រទេសម៉ាឡេស៊ី ដែលនឹងជួយដល់កំណើនសេដ្ឋកិច្ច។ ប៉ុន្តែលោកអះអាងថា ដើម្បីការពារកុំឱ្យមានបញ្ហាដោយលំហូរវិនិយោទុនបរទេសនេះ គឺត្រូវចេះគ្រប់គ្រង់ឱ្យបានល្អ។
ឆ្លើយនឹងសំណួរនិស្សិតខ្មែរ ក្នុងពេលធ្វើបឋកថា ស្តីអំពី «ការរក្សាតុល្យភាពទំនាក់ទំនងជាមួយមហាអំណាចក្នុងបរិបទអាស៊ាន» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ លោក មហាធា មហាម៉ាត់ បានលើកឡើងថា លំហូរវិនិយោគបរទេសចិន លំហូរវិនិយោគទុនបរទេស នាំទាំងលុយ ការងារជំនាញ និងរបៀបរបបដឹកនាំវិស័យឯកជន។ ទាំងអស់នេះ នឹងជួយបង្កើនសេដ្ឋកិច្ចជាតិឱ្យរីកចម្រើន និងកាត់បន្ថយការពឹងផ្អែកទៅលើដៃគូពាណិជ្ជកម្ម។
លោក បានបញ្ជាក់ថា បញ្ហាលំហូរវិនិយោគបរទេស គឺមានលក្ខណៈល្អ លុះត្រាតែយើងចេះគ្រប់គ្រងវា។ នៅម៉ាឡេស៊ី មិនពឹងផ្អែកតែលំហូរចិនតែមួយនោះទេ គឺជំរុញឱ្យមានលំហូរវិនិយោគពីប្រទេសផ្សេងៗទៀត៕