ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ច្រើនចាប់ពីថ្ងៃនេះដល់ថ្ងៃទី៣ ខែកញ្ញា និងនាំឲ្យមានបាតុភូតខ្យល់ ផ្គររន្ទះ និងជំនន់ទឹកភ្លៀង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 42
កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ច្រើនចាប់ពីថ្ងៃនេះដល់ថ្ងៃទី៣ ខែកញ្ញា និងនាំឲ្យមានបាតុភូតខ្យល់ ផ្គររន្ទះ និងជំនន់ទឹកភ្លៀង កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ច្រើនចាប់ពីថ្ងៃនេះដល់ថ្ងៃទី៣ ខែកញ្ញា និងនាំឲ្យមានបាតុភូតខ្យល់ ផ្គររន្ទះ និងជំនន់ទឹកភ្លៀង

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៨ ខែសីហានេះ បានចេញសេចក្តីជូនដំណឹងស្តីអំពីបញ្ហាអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ ដោយបញ្ជាក់ថា នៅរយៈពេលនេះ កម្ពុជានឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ពិសេសខេត្តជាប់មាត់សមុទ្រ។

ក្រសួងធនធានទឹកបានបញ្ជាក់ថា ដោយសារតែមានឥទ្ធិពលនៃបាតុភូតធម្មជាតិ និងព្យុះទី១២ នោះនឹងធ្វើឲ្យ៖

១) បណ្តាខេត្តជាប់មាត់សមុទ្រ មានដូចជាខេត្តកោះកុង និងព្រះសីហនុ នឹងអាចមានភ្លៀងធ្លាក់ច្រើន នៅលើផ្ទៃសមុទ្រមានខ្យល់ និងរលកបក់បោកខ្លាំង។

២) ខេត្តកំពត ខេត្តកែប កំពង់ស្ពឺ តាកែវ កណ្តាល និងរាជធានីភ្នំពេញ នឹងអាចមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ។

៣) បណ្តាលខេត្តដទៃទៀត នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងបរិមាណពីបង្គួរទៅច្រើន ក្នុងនោះមានផ្នែកមួយចំនួនមានភ្លៀងធ្លាក់ខ្លាំង។

ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះ បាតុភូត ភ្លៀង ខ្យល់ ផ្គរ រន្ទះ និងជំនន់ដែលបណ្តាលមកពីភ្លៀងខ្លាំង ក៏ដូចជាជំនន់នៃទន្លេមេគង្គដែលបន្តហក់ឡើង៕

អត្ថបទទាក់ទង