ខ្មែរប៉ុស្ដិ៍ Close

ក្រសួងធនធានទឹក ជូនដំណឹងពីបញ្ហាអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០៨ ខែកក្កដា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 51

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ ដោយបញ្ជាក់ថា កម្ពុជាបាន និងកំពុងទទួលនូវឥទ្ធិពលប្រព័ន្ធសម្ពាធទាប អូសបន្លាយលើភាគខាងជើង ក្នុងទឹកដីប្រទេសថៃ ឡាវ និងវៀតណាម ដោយភ្ជាប់នឹងវិសម្ពាធ ដែលទើបនឹងកើតឡើង នៅខាងកើតកោះហៃណាំ ហើយឥទ្ធិពលខ្យល់មូសុងនិរតីខ្លាំង និងឥទ្ធិពលហ្វឹន (Foehn) ដែលមានល្បឿនពី៧-១០ម៉ែត្រក្នុងមួយវិនាទី ក៏កំពុងកើតមាននៅភាគខាងក្រោមប្រទេសផងដែរ។ តាមរយៈសេចក្តីជូនដំណឹងនេះ ក្រសួងធនធានទឹកក៏បានអំពាវនាវឲ្យសាធារណៈជន បន្តការប្រុងប្រយ័ត្នខ្ពស់ ជៀសវាង នូវបណ្តាបាតុភូតអវិជ្ជមានកើតមានឡើងជាយថាហេតុ។

សូមអានសេចក្តីជូនដំណឹងខាងក្រោម សម្រាប់ព័ត៌មានលម្អិត៖

អត្ថបទទាក់ទង