ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តព្រះសីហនុ ណែនាំដល់មន្ត្រីអនុវត្តច្បាប់ ត្រូវយកចិត្តទុកដាក់ ពង្រឹងការពារសន្តិសុខ និងសុវត្ថិភាពសាធារណៈ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 38
អភិបាលខេត្តព្រះសីហនុ ណែនាំដល់មន្ត្រីអនុវត្តច្បាប់ ត្រូវយកចិត្តទុកដាក់ ពង្រឹងការពារសន្តិសុខ និងសុវត្ថិភាពសាធារណៈ អភិបាលខេត្តព្រះសីហនុ ណែនាំដល់មន្ត្រីអនុវត្តច្បាប់ ត្រូវយកចិត្តទុកដាក់ ពង្រឹងការពារសន្តិសុខ និងសុវត្ថិភាពសាធារណៈ

លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្ត ដោយផ្តោតសំខាន់លើការងារសន្តិសុខ សុវត្ថិភាពសាធារណៈ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ មានការចូលរួមពីប្រធានមន្ទីរអង្គភាព អភិបាល អភិបាលរងក្រុង ស្រុក និងកងកម្លាំងប្រដាប់អាវុធ ។

សូមជម្រាបផងដែរថា បន្ទាប់ពីស្ដាប់របាយការណ៍របស់មន្ទីរ អង្គភាពនានា និងកងកម្លាំងប្រដាប់អាវុធ រួចមក លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ ត្រូវយកចិត្តទុកដាក់ ពង្រឹងការងារត្រូវពិនិត្យរដ្ឋបាលចំហ នៅតាមកន្លែងស្នាក់នៅអចិន្ត្រៃយ៏របស់ជនបរទេស ត្រួតពិនិត្យអាវុធ ជាតិផ្ទុះ និងត្រួតពិនិត្យជាតិអាកុល ចំពោះអ្នកបើកបរគ្រប់ប្រភេទ ចាប់ពីទោចចក្រយានយន្ត និងយានយន្តគ្រប់ប្រភេទនៅតាមចំណុចគោលដៅ ដើម្បីធានាសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ។

ជាពិសេសអ្នកវិនិយោគគិនក្នុងខេត្តព្រះសីហនុ អោយមានជំនឿ និងទំនុកចិត្តមករកស៊ីបណ្តាក់ទុននៅខេត្តព្រះសីហនុ កាន់តែច្រើនបន្ថែមទៀត ។ លោកអភិបាលខេត្ត ក៏បានណែនាំឱ្យមន្ត្រីចរាចរណ៍ផ្លូវគោក ត្រូវពិនិត្យលើយានយន្តដែលគ្មានស្លាកលេខ គ្រប់ភេទ ត្រូវធ្វើការឃាត់ទុក ហើយបញ្ជូនទៅឱ្យជំនាញ នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះសីហនុ យកទៅរក្សាទុក ។

នៅពេលម្ចាស់យកស្លាកលេខបំពាក់រួចរាល់ ទើបឱ្យធ្វើចរាចរណ៍នៅលើដងផ្លូវសាធារណៈ ដើម្បីឱ្យសមត្តកិច្ចរបស់យើងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងយានយន្ត ដែលធ្វើចរាចរណ៍ក្នុងក្រុង ខេត្តព្រះសីហនុ និងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តព្រះសីហនុ ។ ព្រោះគ្រោះថ្នាក់ចរាចរណ៍ ជាបញ្ហាប្រឈមមួយខ្លាំង សម្រាប់ខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន ដោយសារតែកំណើន នៃការដឹកជញ្ជូនពីមួយថ្ងៃទៅមួយថ្ងៃ មានការកើនឡើងយ៉ាងខ្លាំង គួរឱ្យកត់សម្គាល់ ស្របពេលដែលខេត្តព្រះសីហនុ កំពុងមានសកម្មភាពអភិវឌ្ឍន៍យ៉ាងលឿន នូវអគារពាណិជ្ជកម្ម សណ្ឋាគារ និងផ្ទះសំណាក់ ជាច្រើនសន្ធឹកសន្ធាប់ នាពេលបច្ចុប្បន្ននេះ ៕

អត្ថបទទាក់ទង