ខ្មែរប៉ុស្ដិ៍ Close

មន្រ្តីជាន់ខ្ពស់នៃក្រសួងទាំង៦ រួមគ្នាដោះស្រាយបញ្ហានានានៅខេត្តព្រះសីហនុ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៤ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 48
មន្រ្តីជាន់ខ្ពស់នៃក្រសួងទាំង៦ រួមគ្នាដោះស្រាយបញ្ហានានានៅខេត្តព្រះសីហនុ មន្រ្តីជាន់ខ្ពស់នៃក្រសួងទាំង៦ រួមគ្នាដោះស្រាយបញ្ហានានានៅខេត្តព្រះសីហនុ

​កិច្ច​ប្រជុំ​ស្ដី​ពី​ការ​រៀប​ចំ​ស្ថានីយ​បូម​ទឹក​កខ្វក់​ និង​ប្រព័ន្ធ​រំដោះ​ទឹក​កខ្វក់​ក្នុង​ក្រុង​ព្រះសីហនុ​ ​ខេត្ត​ព្រះសីហនុ ដោយ​មាន​ការ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់នៃ​ក្រសួង​ពាក់​ព័ន្ធ​សំខាន់​ដូច​ជា​ លោក ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ស៊ុន ចាន់​ថុល​ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ លោក ថោង ខុន​​ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួងរ៉ែ​និង​ថាមពល លោក សាយ​ សំអាល់​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ និង​ លោក យន្ត មីន ​​អភិបាល​ខេត្ត​ព្រះសីហនុ ​ដោះស្រាយ​បញ្ហា​សំរាម​ឆ្នេរ ​និង​តាម​ការដ្ឋាន​សំណង់ បណ្ដាញ​ផ្លូវ​ ដោយ​​​យល់​ព្រម​កែ​លម្អ​ដូច​ជា​៖

១. រៀប​ចំ​កែ​លម្អ​ប្រធាន​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ និង​ទីលាន​សម្ងួត​ភក់​ក្រុង​ព្រះ​សីហនុ នៅលើ​ផ្ទៃ​ដី​ទំហំ​១៦ហិកតា​ ដើម្បី​បង្កើន​សមត្ថភាព​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ ពី​៥៧០០ ម៉ែត្រគូប​/១ថ្ងៃ ឲ្យ​កើន​ដល់​ ២៥ ០០០ម៉ែត្រគូប​/១ថ្ងៃ ដោយ​បំពាក់​ប្រព័ន្ធ​ស្វ័យ​មេកានិច​បន្ថែម ដោយ​ក្រសួង​សាធារណការ​ទទួល​ធ្វើ​ និង​អនុ​វត្ត​ក្នុង​រយៈ​ពេល​ ៣ ទៅ៥ខែ។​

២. ​រៀប​ចំ​ស្ថានីយ​​បូម​បង្វែរ​ទឹក​កខ្វក់​កុំ​ឲ្យ​ហូរ​ចូល​ទឹក​សមុទ្រ​ចំនួន​៤ ទី​តាំង​បន្ថែម ដោយ​ថវិកា​ជា​ការ​រួម​ចំណែក​ពី​ម្ចាស់​សណ្ឋាគារ​ខ្នាត​ក្នុង​ខេត្ត។​

​៣. ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ លូ​ និង​ភ្លើង​បំភ្លឺ​ជា​សាធារណៈ​ និង​​ក្រុមហ៊ុន​ឯកជន​ម្ចាស់​សណ្ឋាគារ​ចូលរួម​ចំណែក​ដើម្បី​សម្រួល​ថវិកា​ចំណាយ​​រដ្ឋ។​

៤. ជំនួយ​ឧបត្ថម្ភ​ម៉ាស៊ីន​សំអាត​​ឆ្នេរ​សមុទ្រ​ ដែល​មាន​សមត្ថភាព​ផ្ទុក​សំរាម​ ១ម៉ែត្រគីប​កន្លះ​ ចំនួន៤គ្រឿង​ ដោយ ២គ្រឿង​សម្រាប់​ខេត្ត​ព្រះសីហនុ និង១គ្រឿងសម្រាប់​ខេត្ត​កែប​ និង​កំពត​។

៥. គ្រប់​សណ្ឋាគារ ភោជនីយដ្ឋាន និង​សំណង​ទាំងអស់​ ត្រូវ​មានរៀប​ចំ​ឲ្យ​មាន​អាង​ប្រព្រឹត្តិ​កម្មទឹក​កខ្វក់​ មុន​នឹង​បង្ហូរ​ចូល​លូ​សាធារណៈ ។ ​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោមនេះ៖

 

ប្រភព៖ Sabay

អត្ថបទទាក់ទង