ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមខួបលើកទី២០ នៃការធ្វើប្រជាមតិរបស់ប្រជាជនទីម័រឡេស្តេ នៅចុងខែនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 59

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២០ នៃការធ្វើប្រជាមតិរបស់ប្រជាជនទីម័រឡេស្តេ នៅទីក្រុងឌីលី ប្រទេសទីម័រឡេស្តេ ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នេះ។

ការអញ្ជើញទៅចូលរួម ខួបអនុស្សាវរីយ៍លើកទី២០ នៃការធ្វើប្រជាមតិរបស់ប្រជាជនទីម័រឡេស្តេ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ទួរ ម៉ាតាន់ រូអាក់ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ។ តំណាងមកពីបណ្តាប្រទេសសមាជិកអាស៊ាន ប្រទេសនិយាយភាសាព័រទុយហ្គាល់ ប្រទេសអូស្រ្តាលី និងអង្គការសហប្រជាជាតិ ក៏នឹងចូលរួមពិធីនោះដែរផងដែរ។

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការបរទេស៖

អត្ថបទទាក់ទង