លោក ហ៊ុន ម៉ាណែត អញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា ក្នុងវត្តរុក្ខាមនោរម្យ
នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជេីងគោក បានអញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា ក្នុងវត្តរុក្ខាមនោរម្យ ស្ថិតក្នុងឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
ពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ លោក លោកស្រី ថ្នាក់ដឹកនាំជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យាយជី តាជី សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀតផងដែរ ៕