ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ សេដ្ឋកិច្ចនៅកម្ពុជាស្ថិតនៅក្នុងភាពរឹងមាំគឺក្នុងរយៈពេលប៉ុន្មានឆ្នាំនេះគឺស្ថិតនៅក្នុងរង្វង់ ៧%

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1302
    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ សេដ្ឋកិច្ចនៅកម្ពុជាស្ថិតនៅក្នុងភាពរឹងមាំគឺក្នុងរយៈពេលប៉ុន្មានឆ្នាំនេះគឺស្ថិតនៅក្នុងរង្វង់ ៧%លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ សេដ្ឋកិច្ចនៅកម្ពុជាស្ថិតនៅក្នុងភាពរឹងមាំគឺក្នុងរយៈពេលប៉ុន្មានឆ្នាំនេះគឺស្ថិតនៅក្នុងរង្វង់ ៧%

    នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយលោក ង្វៀន វ៉ាន់ណេន លេខាធិការមជ្ឈឹមបក្ស និងជាប្រធានខុទ្ទកាល័យមជ្ឈិមបក្សកុម្មុយនីសវៀតណាម។ ក្នុងជំនួបនេះ អ្វីដែលសំខាន់គឺក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងវៀតណាម ព្រមបានផ្លាស់ប្ដូរមតិជុំវិញអំពីសភាពការណ៍នៅប្រទេសវៀតណាម និងក្នុងប្រទេសកម្ពុជា។

    ក្នុងជំនួបនោះ លេខាមជ្ឈិមបក្ស បានមានប្រសាសន៍ថា គាត់ពិតជារីករាយដែលបានឃើញពីការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្នុងរយៈពេលចុងក្រោយនេះ។ ហើយលោកពិតជារីករាយនូវអ្វីដែលកម្ពុជាទទួលបាន ហើយលោក នឹងបន្តការពង្រឹងទំនាក់ទំនងក្នុងន័យបន្តរក្សាស្ថិរភាព សន្តិភាព និងការអភិវឌ្ឍ ហើយជាពិសេសទៀតគឺការអភិវឌ្ឍព្រំប្រទល់នៃប្រទេសទាំងពីរ។

    ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍អំពីទំនាក់ទំនងនៃប្រទេសទាំងពីរមិនត្រឹមតែវិស័យការទូតប៉ុណ្ណោះទេ គឺគ្រប់វិស័យទាំងអស់។ លោក ក៏បានមានប្រសាសន៍អំពីស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាគឺស្ថិតនៅក្នុងភាពរឹងមាំគឺក្នុងរយៈពេលប៉ុន្មានឆ្នាំនេះគឺស្ថិតនៅក្នុងរង្វង់ ៧%ហើយលោកក៏បានមានប្រសាសន៍ពីការធ្វើកំណែទម្រង់រយៈពេលនេះ និងរយៈពេលទៅមុខ ហើយកម្ពុជានឹងខិតខំធ្វើយ៉ាងណាពង្រីកទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ជាពិសេសលើទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរនេះ ដែលមានប្រមាណជាង៥ ពាន់លានដុល្លារនេះ និងខិតខំធ្វើយ៉ាងណាធ្វើការរួមគ្នាបន្តទៀត ជាពិសេសការខិតខំដោះស្រាយបញ្ហាព្រំដែននៃប្រទេសទាំងផងដែរ៕

    អត្ថបទទាក់ទង