សិស្ស​និទ្ទេស​ A និង​ B ឆ្នាំនេះនឹង​បាន​អាហារូបករណ៍​ពិសេស​​​ភ្លាម​ពីសា​កល​វិទ្យា​ល័យ​ដ៏​ល្បី​មួយនៅកម្ពុជា

ដោយ៖ សន ប្រាថ្នា​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែសីហា ឆ្នាំ២០១៨​ | ព័ត៌មានទូទៅ | 0 |
សិស្ស​និទ្ទេស​ A និង​ B ឆ្នាំនេះនឹង​បាន​អាហារូបករណ៍​ពិសេស​​​ភ្លាម​ពីសា​កល​វិទ្យា​ល័យ​ដ៏​ល្បី​មួយនៅកម្ពុជា សិស្ស​និទ្ទេស​ A និង​ B ឆ្នាំនេះនឹង​បាន​អាហារូបករណ៍​ពិសេស​​​ភ្លាម​ពីសា​កល​វិទ្យា​ល័យ​ដ៏​ល្បី​មួយនៅកម្ពុជា

ដើម្បី​លើក​ទឹក​ចិត្ត​ដល់​សិស្ស​ឆ្នើម​ក្នុង​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ (បាក់ឌុប) ឆ្នាំ​នេះ សាកល​វិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP) បាន​សម្រេច​ផ្ដល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​សិស្ស​ឆ្នើម​ទាំងអស់​ដែល​នឹង​ទទួល​បាន​និទ្ទេស A ឬ B។

“ការ​ផ្ដល់​ឱកាស​អាហារូបករណ៍​នេះ ជា​ការ​បើក​ច្រក​ឱ្យ​សិស្ស​ឆ្នើម​និទ្ទេស A ឬ B ដែល​ខ្សត់​ខ្សោយ​ខាង​ផ្នែក​ហិរញ្ញវត្ថុ អាច​ទទួល​បាន​ការ​អប់រំ​មួយ​ដ៏​ល្អ​បំផុត​សម្រាប់​អនាគត​របស់​ពួក​គេ​ ក្រុម​គ្រួសារ និង​សង្គម​ជាតិ”។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​លោក​សាស្ត្រាចារ្យ​បណ្ឌិត Kenneth Dunn សកលវិទ្យាធិការ​ នៃ​សាកលវិទ្យាល័យ AUPP ។


(សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ AUPP)

សាកល​វិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP)ត្រូវ​បាន​ទទួល​ស្គាល់​ជា​គ្រឹះស្ថាន​ឧត្ដមសិក្សា​ឈាន​មុខ​គេ​នៅ​កម្ពុជា​ក្នុង​ការ​ផ្ដល់​ការ​អប់រំ​បែប​អាមេរិក សម្រាប់​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់​ខ្ពស់។ និស្សិត AUPP នឹង​ទទួល​បាន​សញ្ញាប័ត្រ​ពីរ បន្ទាប់​ពី​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ។ សញ្ញាប័ត្រ​មួយ​ចេញ​ដោយ AUPP និង​មួយ​ទៀត​ចេញ​ដោយ​សាកលវិទ្យាល័យ​អារីហ្សូណា (University of Arizona) ដែល​មាន​ការ​ទទួល​ស្គាល់​ជា​សាកល។

សិស្ស​ដែល​មាន​ចំណាប់​អារម្មណ៍​ទទួល​បាន​អាហារូបករណ៍​នេះ សូម​ទាក់​ទង​មក​កាន់​ការិយាល័យ​ផ្តល់​ព័ត៌មាន​របស់​ AUPP ទូរស័ព្ទ​លេខ៖ ០២៣-៩៩0-០២៣/ ០១២-២៦៦-៦៣១/ ០១២-៨៩៨-១២៤ ឬ ចូល​ទៅ​កាន់​គេហទំព័រ៖ www.aupp.edu.kh


(អគារ​ថ្មី​សាកល​វិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ AUPP)

បញ្ចេញមតិ
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង