ពិធីពិសាសាច់ជ្រូកសុវត្ថិភាព នៅមុខផ្សារចំការគ ក្រុងសិរីសោភ័ណ

ដោយ៖ សន ប្រាថ្នា​​ | ថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០១៩​ | ព័ត៌មានទូទៅ | 0 |
ពិធីពិសាសាច់ជ្រូកសុវត្ថិភាព នៅមុខផ្សារចំការគ  ក្រុងសិរីសោភ័ណ ពិធីពិសាសាច់ជ្រូកសុវត្ថិភាព នៅមុខផ្សារចំការគ ក្រុងសិរីសោភ័ណ

នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ ខេត្តបន្ទាយមានជ័យ បានរៀបចំពិធីពិសាសាច់ជ្រូកសុវត្ថិភាព ដែលធ្វើឡើងនៅមុខផ្សារចំការគ (ផ្សារថ្មី ) ស្ថិតនៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។

នាឱកាសនោះ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ មន្ត្រីពេទ្យសត្វ កសិកម្ម កងកម្លាំង អាជីវករ និងប្រជាពលរដ្ឋ ធ្វើការបង្ហាញ និងផ្សព្វផ្សាយថា ការទទួលទានសាច់ជ្រូកមានសុវត្ថិភាព ពុំមានបញ្ហាអ្វីនោះឡើយ ។

លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមទទួលទានសាច់ជ្រូក ដូចធម្មតា កុំមានការព្រួយបារម្ភ ព្រោះថាខេត្តបន្ទាយមានជ័យយើងពុំមានការឆ្លងជម្ងឺប៉េស្តជ្រូកអាហ្វ្រិកទេ ជម្ងឺប៉េស្តជ្រូកអាហ្វ្រិក មិនឆ្លងមកមនុស្សនោះទេ ៕

បញ្ចេញមតិ
ពាក្យគន្លឹះទាក់ទង