ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល រកឃើញវ៉ាក់សាំង ២មុខ លក់តាមប្រព័ន្ធ Facebook គ្មានការត្រួតពិនិត្យគុណភាព និងប្រកាសឲ្យឈប់ប្រើប្រាស់ និងចាយចែកបន្ត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 44
ក្រសួងសុខាភិបាល រកឃើញវ៉ាក់សាំង ២មុខ លក់តាមប្រព័ន្ធ Facebook គ្មានការត្រួតពិនិត្យគុណភាព និងប្រកាសឲ្យឈប់ប្រើប្រាស់ និងចាយចែកបន្ត ក្រសួងសុខាភិបាល រកឃើញវ៉ាក់សាំង ២មុខ លក់តាមប្រព័ន្ធ Facebook គ្មានការត្រួតពិនិត្យគុណភាព និងប្រកាសឲ្យឈប់ប្រើប្រាស់ និងចាយចែកបន្ត

ក្រសួងសុខាភិបាល បានរកឃើញវ៉ាក់សាំងចំនួន២មុខ ដែលកំពុងលក់គ្មានប្រភពច្បាស់លាស់ គ្មានបញ្ជិកា គ្មានការត្រួតពិនិត្យ និងគ្មានច្បាប់អនុញ្ញាត ពីក្រសួងសុខាភិបាល, ដូច្នេះក្រសួងអំពាវនាវដល់មន្ដ្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋ បញ្ឈប់ការប្រើប្រាស់ និងចែកចាយលក់បន្ដ ដើម្បីចៀសផុតគ្រោះថ្នាក់ដល់អាយុជីវិត ។

តាមសេចក្ដីប្រកាសព័ត៌មាន ដែលទទួលបាននៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា វ៉ាងសាំងទាំងពីរប្រភេទនោះ គឺ Abbayrab និង INDIRAB ដែលកំពុងលក់តាមបណ្ដាញសង្គមហ្វេសប៊ុក មានគណនីឈ្មោះ «ឱសថ អនឡាញ ខេមបូឌា page»៕

ព័ត៌មានលម្អិត សូមអានសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ដែលមានដូចខាងក្រោមនេះ៖

អត្ថបទទាក់ទង