ខ្មែរប៉ុស្ដិ៍ Close

នៅឆ្នាំ២០២០ខាងមុខនេះ កម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះដើម្បីរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 323
នៅឆ្នាំ២០២០ខាងមុខនេះ កម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះដើម្បីរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅឆ្នាំ២០២០ខាងមុខនេះ កម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះដើម្បីរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ២០២០ខាងមុខនេះ កម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ ដើម្បីនឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដែលប្រការនេះកត្តាសន្តិសុខគឺជាបន្ទុករបស់នគរបាលជាតិរបស់យើង។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ក្នុងពិធីប្រគល់សញ្ញាបត្រ វិទ្យាសាស្រ្ដនគរបាល ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងវិញ្ញាបនបត្រ ជូនដល់និស្សិតនាយនគរបាលបន្តវេន និងសិក្ខាកាមជ័យលាភី ១,៤៦៥នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំកំពូលឆ្នាំ២០២០ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំអាស៊ាននៅឆ្នាំ២០២២ និងទទួលរៀបចំប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ ផងដែរ ដូចនេះ នគរបាលជាតិយើងមានតួនាទីសំខាន់ណាស់ក្នុងការធានារ៉ាប់រងថែរក្សាសណ្តាប់ធ្នាប់ ដើម្បីឱ្យការប្រជុំខាងមុខនោះប្រព្រឹត្តទៅបានល្អ៕

អត្ថបទទាក់ទង