ខ្មែរប៉ុស្ដិ៍ Close

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាស្នើឱ្យប្រទេសផ្សេងៗក្រៅពីចិនចូលរួមអភិវឌ្ឍន៍កម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 43
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាស្នើឱ្យប្រទេសផ្សេងៗក្រៅពីចិនចូលរួមអភិវឌ្ឍន៍កម្ពុជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាស្នើឱ្យប្រទេសផ្សេងៗក្រៅពីចិនចូលរួមអភិវឌ្ឍន៍កម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នចិនគឺជាប្រទេសមួយដែលបានចូលរួមចំណែកយ៉ាងច្រើនទៅដល់ការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជានៅលើគ្រប់វិស័យ ហើយលោកក៏ស្នើទៅដល់បណ្តាប្រទេសផ្សេងៗទៀតផងដែរឱ្យចូលរួមជួយដល់កម្ពុជាដែលជាក់ស្តែងពហុកីឡដ្ឋានមរតកតេជោនេះផ្ទាល់ក៏នៅមានការខ្វះខាតខ្លះត្រូវការជំនួយគាំទ្រទាំងនោះ។ លោកបានថ្លែងដូចនេះនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលបាននិងកំពុងដំណើរការសាងសង់នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រាយចង្វារ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា លោកមិនដែលរារាំងឬហាមឃាត់ប្រទេសណាមួយក្នុងការចូលរួមចំណែកជួយដល់ការអភិវឌ្ឍរបស់កម្ពុជាឡើយ កម្ពុជាទទួលយកជំនួយសម្រាប់ការអភិវឌ្ឍពីគ្រប់បណ្តាប្រទេសទាំងអស់៕

អត្ថបទទាក់ទង