លិខិតចំអក៖ គឺ សម រង្ស៊ី ទេដែលក្បត់ កឹម សុខា និងក្បត់សកម្មជនទាំង១១៨នាក់!

ដោយ៖ សន ប្រាថ្នា​​ | ថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១៨​ | ទស្សនៈ - នយោបាយ | 0 |
លិខិតចំអក៖ គឺ សម រង្ស៊ី ទេដែលក្បត់ កឹម សុខា និងក្បត់សកម្មជនទាំង១១៨នាក់! លិខិតចំអក៖ គឺ សម រង្ស៊ី ទេដែលក្បត់ កឹម សុខា និងក្បត់សកម្មជនទាំង១១៨នាក់!

សម រង្ស៊ី បានចេញសារមួយសុំឲ្យសម្តេចតេជោ ហ៊ុន សែន កុំផ្តល់សិទ្ធិនយោបាយឡើងវិញដល់អតីតសកម្មជន១១៨នាក់ដែលត្រូវបានតុលាការកំពូលដាក់បំរាម ហើយយកលេសថា ចង់ឲ្យដោះលែង កឹម សុខា ជាមុន។

សម រង្ស៊ី ទង្វើបែបនេះ គឺជា «ទឹកភ្នែកក្រពើសុទ្ធសាធ» ពីព្រោះការពិតអ្នកកំពុងវ៉ៃក្បាល កឹម សុខា, កំពុងធាក់ក្បាលមនុស្ស១១៨នាក់ និងកំពុងធ្វើឲ្យសកម្មជនទាំងឡាយកាន់តែស្គាល់ពីភាពពិសពុល និងភាពអាត្មានិយមរបស់អ្នកកាន់តែច្បាស់ហើយ។

ទី១. បើ សម រង្ស៊ី គោរពស្រឡាញ់ កឹម សុខា មែន ចុះហេតុម្តេចក៏អ្នកធ្វើបក្សប្រហារដណ្តើមតួនាទីពី កឹម សុខា ធ្វើជាប្រធានស្តីទីនៃបក្សខ្មោច? អ្នករត់ចោលបក្ស។ អ្នកបាត់សមាជិកភាពបក្ស និងបាត់បង់ភាពជាតំណាង ចាប់តាំងពីមុនបក្សនេះរលាយជាខ្មោចមកម្ល៉េះ។
ទី២. បើអ្នកពិតជាមនុស្សមានគុណធម៌ ហេតុអ្វីបានជាអ្នកមិនចង់ឲ្យមនុស្ស១១៨នាក់មានសិទ្ធិឡើងវិញ។ ដូច្នេះ តើគេក្បត់អ្នក? តែការពិត «អ្នក កំពុងក្បត់ពួកគេទាំង១១៨នាក់»។ អ្នកទេ រត់ចោលពួកគេ ហើយប្រមាថពួកគេ។ អ្នកចង់ខ្ចីដៃ សម្តេច ហ៊ុន សែន ខ្ទប់ដង្ហើមគេទាំង១១៨នាក់ គឺទៅមិនរួចទេ។ នយោបាយរាក់កំផែលលើគោកពេកហើយ ហើយអ្នកក៏ឆោតល្ងង់ពេកហើយ។
ទី៣. បើអ្នកមិនមែនជាមេដឹកនាំអាត្មានិយម ហេតុអ្វីបានជាអ្នកប្រមាថមេធាវី កឹម សុខា និងប្រមាថកូនស្រី កឹម សុខា? បើការគិតរបស់អ្នកគ្មានភាពពិសពុល ហេតុអ្វីបានជាមានសេចក្តីថ្លែងការណ៍ទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេសជំទាស់ប្រឆាំងអំពើបក្សប្រហាររបស់អ្នក?

បើគ្រាន់តែផ្ទៃក្នុងតូចមួយ អ្នកគ្រប់គ្រងមិនបានផង ហើយអ្នកបាត់ភាពជាគំរូ អ្នកបាត់គុណធម៌ទៅហើយ តើអ្នកមានតម្លៃអ្វីនៅសល់ចំពោះអ្នកឯទៀត និងប្រជាជនកម្ពុជា។ ការពិត វិធីធ្វើនយោបាយរបស់អ្នកអន់ណាស់។ បើការចេញដំណើរ ជាការបរាជ័យ អ្នកគ្មានថ្ងៃដល់ទីទេ ហើយកុំសង្ឃឹមនៅក្នុងជាតិនេះ។ ការពិត អ្នកគ្មានតម្លៃអ្វីដែល សម្តេច ហ៊ុន សែន ត្រូវអើពើចំពោះសារពិសពុលរបស់អ្នកនោះទេ។ អ្នកក៏គួរសារភាពថា «ចលនាសង្គ្រោះផេះ» របស់អ្នក គឺមិនត្រឹមអ្នកខ្លួនឯងទេដែលដឹងថា គ្មានតម្លៃ សូម្បីតែបរទេសដែលជាមេបារបស់អ្នក ក៏បានទាល់ចោលចលនានេះរួចទៅហើយ។ អ្នកបាត់ភាពជាតំណាងរួចទៅហើយ។ ដោយសារតែរបស់គ្មានបានការនេះហើយ បានជាអ្នកងាកមកធ្វើបក្សប្រហារលើបក្សខ្មោច។ អំពើរបស់អ្នក បានបង្ហាញថា «អ្នកគ្រាន់តែអាបតាមស៊ីគំរង់ខ្មោច» តែប៉ុណ្ណោះ។

យើងខ្ញុំសង្ឃឹមថា លិខិតនេះអាចជាពន្លឺសម្រាប់អ្នកទាំងឡាយឲ្យបានស្គាល់សារជាតិពិសពុល អគុណធម៌ និងនយោបាយជើងមិនជាប់ដីរបស់ សម រង្ស៊ី និងបញ្ជាក់ថា «សម រង្ស៊ី គ្មានភាពស្មោះត្រង់ សូម្បីតែជាមួយសហការីខ្លួន»។
សកម្មជនទាំងឡាយ អ្នកមានបំណងយ៉ាងណាក្នុងដំណើរនយោបាយរបស់អ្នក ក៏ប៉ុន្តែ អ្នកពិតជាអភ័ព្វ ដោយសារអ្នកមានមេដឹកនាំអាត្មានិយម និងល្ងិតល្ងង់ដូច សម រង្ស៊ី។
សម រង្ស៊ី អ្នកត្រូវទទួលស្គាល់ថា នយោបាយពិសពុលរបស់អ្នក គឺទទួលបានលទ្ធផល៣នៅក្នុងជាតិនេះគឺ៖ បរាជ័យ បរាជ័យ និងបរាជ័យ៕

ដោយ៖ សេនាជាតិ

បញ្ចេញមតិ
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង