ក្រសួងការបរទេសកម្ពុជា៖ សម្តេចតេជោនាយករដ្ឋមន្ត្រី ចាត់ទុកព័ត៌មានប្រឌិតរបស់សារព័ត៌មាន Wall Street Journal ជាចេតនាអាក្រក់បំផុតប្រឆាំងកម្ពុជា
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នាយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ បានចេញសេចក្តីបំភ្លឺរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញការចុះផ្សាយរបស់សារព័ត៌មាន Wall Street Journal ប្រឌិតថា កម្ពុជាបានចុះកិច្ចព្រមព្រៀងដោយសម្ងាត់ អនុញ្ញាតឲ្យយោធាចិនប្រើប្រាស់ផ្តាច់មុខនូវមូលដ្ឋានកងទ័ពជើងទឹករាម ក្បែរខេត្តព្រសីហនុ។ បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះជាការប្រឌិតព័ត៌មានក្នុងចេតនាអាក្រក់បំផុតប្រឆាំងកម្ពុជា។
សូមអានសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖