កម្ពុជា សម្រេចផ្អាករយៈពេល១ខែ លើការផ្តល់ទិដ្ឋាការសម្រាប់ភ្ញៀវបរទេស ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ប្រកាសសម្រេចផ្អាករយៈពេល១ខែ ចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០តទៅ លើការផ្តល់ទិដ្ឋាការ សម្រាប់ភ្ញៀវបរទេសដែលចង់មកប្រទេសកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
តាមសេចក្តីប្រកាស ក្រសួងការបរទេស បានបញ្ជាក់ថា៖ ដើម្បីកាត់បន្ថយ និងទប់ស្កាត់ការចម្លងនៃវីរុសកូរ៉ូណា (កូវីដ-១៩) និងស្របតាមវិធានការនានា របស់បណ្តាប្រទេសអាស៊ាន រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់វិធានការរឹតបន្តឹងជាបណ្តោះអាសន្នការចូលក្នុងព្រះរាជាណាចក្រកម្ពុជា បន្ថែមពីលើវិធានការរបស់ក្រសួងសុខភិបាលកម្ពុជា ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ២៣៖៥៩។
សូមអានសេចក្តីប្រកាសរបស់ក្រសួងការបរទេស ខាងក្រោមនេះ៖