ខ្មែរប៉ុស្ដិ៍ Close

ផ្លូវបេតុងប្រវែង ១៨គីឡូម៉ែត្រ នៅខេត្តតាកែវ ចំណាយថវិកាសាងសង់ជាង ៧លានដុល្លារ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 25
ផ្លូវបេតុងប្រវែង ១៨គីឡូម៉ែត្រ នៅខេត្តតាកែវ ចំណាយថវិកាសាងសង់ជាង ៧លានដុល្លារ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងប្រវែង ១៨គីឡូម៉ែត្រ នៅខេត្តតាកែវ ចំណាយថវិកាសាងសង់ជាង ៧លានដុល្លារ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ក្រុមហ៊ុន ជីប ម៉ុង បានពាំនាំនូវចំណងដៃដ៏ខ្ពង់ខ្ពស់ ថ្លៃថ្លា វិសេសវិសាល របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈការសាងសង់ផ្លូវក្រាលបេតុងអាមេប្រវែង ១៨គីឡូម៉ែត្រ មានតម្លៃ ៧,២០០,000 ដុល្លារសហរដ្ឋអាមេរិក ដើម្បីឱ្យប្រជាពលរដ្ឋបានធ្វើដំណើរដោយងាយស្រួល បានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ។

ពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រោមអធីបតីភាពលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ និងជាតំណាងលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន។

លោក លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង បានលើកឡើងថា ផ្លូវក្រាលបេតុងប្រវែង ១៨គីឡូម៉ែត្រ ដែលមានទទឹងប្រវែង៨ម៉ែត្រ និងចំណីផ្លូវចាក់ដីគ្រួសក្រហមប្រវែង ១ម៉ែត្រសងខាងនេះ ត្រូវបានរ៉ាប់រងទាំងស្រុងលើការចំណាយ និងសាងសង់ដោយក្រុមហ៊ុន ជីបម៉ុង ភ្ជាប់ពីចំនុច ភូមិត្រពាំងលើក ស្រុកទ្រាំង ដល់ចំណតទូកកំពង់អំពិល ស្រុកបូរីជលសារ ខេត្តតាកែវ ដើម្បីសម្រួលចរាចរណ៍ឱ្យប្រជាពលរដ្ឋ សិស្សានុសិស្សងាយស្រួលធ្វើដំណើរ និងរួមចំណែកធ្វើឱ្យសកម្មភាពសេដ្ឋកិច្ច របស់ខេត្តតាកែវ កាន់តែមានភាពល្អប្រសើរ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅ និងប្រកបអាជីវកម្មក្នុងស្រុកទ្រាំង និងស្រុកបុរីជលសា ខេត្តតាកែវ។

លោក លាង ឃុន បានបន្ថែមទៀតថា ក្រុមហ៊ុន ជីប ម៉ុង តែងតែមានមោទនភាពចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការស្តារឡើងវិញ និងសាងសង់បន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រជូន ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕

អត្ថបទទាក់ទង