ខ្មែរប៉ុស្ដិ៍ Close

ប្រវត្តិប្រាសាទប្រែរូបដែលកសាង​ឡើង នៅចុងសតវត្សរ៍ទី ១០ ក្នុងគ.ស. ៩៦១

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី២៣ ខែមីនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 41
ប្រវត្តិប្រាសាទប្រែរូបដែលកសាង​ឡើង នៅចុងសតវត្សរ៍ទី ១០ ក្នុងគ.ស. ៩៦១ ប្រវត្តិប្រាសាទប្រែរូបដែលកសាង​ឡើង នៅចុងសតវត្សរ៍ទី ១០ ក្នុងគ.ស. ៩៦១

ប្រាសាទប្រែរូប ជាប្រាសាទភ្នំដែលត្រូវបានកសាងឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទប្រែរូបមានទីតាំងស្ថិតនៅចម្ងាយប្រមាណ ២៣០០ ម៉ែត្រ ពីផ្លូវខ្វែងវង់ធំនិងវង់តូចនៃ តំបន់អង្គរក្នុងខេត្តសៀមរាប ត្រង់ជ្រុង​ស្រះ​ស្រង់នៃផ្លូវកែងកាច់ទៅទិស ខាងជើង និងស្ថិតនៅចម្ងាយប្រមាណ ៥០០ ម៉ែត្រ ពីខាងត្បូងតំបន់ទក្សិណនៃបារាយណ៍ ទិសបូព៌ា‌ គឺត្រង់​បង្គោលគីឡូម៉ែត្រលេខ ១៦ ។

  

ប្រាសាទប្រែរូបត្រូវ​បានកសាង​ឡើង នៅចុងសតវត្សរ៍ទី ១០ ក្នុងគ.ស. ៩៦១ ដោយ ព្រះបាទរាជេន្ទ្រវរ្ម័ន បច្ឆា​មរណៈ ព្រះនាម “សិវលោក” ដើម្បីឧទ្ទិសថ្វាយចំពោះ​លទ្ធិ​ព្រហ្មញ្ញ​សាសនា ។ ប្រាសាទប្រែរូបនេះ បានសាងឡើងក្រោយ ប្រាសាទ​មេ​បុណ្យ​ ក៏ប៉ុន្តែប្រាសាទនេះ មានសភាពដូចគ្នាបេះបិទ ជាមួយ​ប្រាសាទ​មេបុណ្យ ពោលគឺ ប្រាសាទដែលបានកសាងឡើង ជាប្រាសាទ​ភ្នំ​ព្រម​ទាំង មានថែវលេចលយចេញ តាំងពីពេលកសាងមកម្ល៉េះ ហើយ​មាន​រៀប ជាបន្ទប់វែងៗ សំយុងមកក្រោមទៀត។

តាមការ​បង្អាញ​ពីមន្ដ្រី​ផ្នែក​បុរាណវិទ្យា នៃក្រសួងវប្បធម៌‌ និងវិចិត្រសិល្បៈ បានឲ្យដឹងដែរថា តាម​សិលាចារឹករបស់ ប្រាសាទប្រែរូបបានបញ្ជាក់នូវកាលវេលា នៃការ​កសាង​យ៉ាងច្បាស់ ព្រមទាំងបានបញ្ជាក់អំពី ព្រះរាជវង្សនៃ ព្រះបាទ​រាជេន្ទ្រវរ្ន័ន ដែលព្រះអង្គបានសាង លិង្គឈ្មោះ រាជេន្ទ្រភទ្រេស្វរៈ ដាក់​នៅនឹងតួ​ប្រាសាទកណ្តាល ហើយក៏មានបង្អាញដោយរូប សំណាក​ព្រះ​អង្គតម្កល់នៅ នឹងប្រាសាទតាមជ្រុងផងដែរ ដែលសុទ្ធសឹង ទាក់ទង​ទៅ​នឹង លទ្ធិព្រហ្មញ្ញសាសនា។

 

ប្រភព៖SPKT LIV

អត្ថបទទាក់ទង