ខ្មែរប៉ុស្ដិ៍ Close

និសិ្សតសាលានាយទាហានសកម្មជំនាន់ទី២៣ ធ្វើលំហាត់សំយោគ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 106

ថ្នាក់​ដឹក​នាំរបស់​សាលា​នាយ​ទាហាន​សកម្មដែលដឹកនាំដោយ ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយក​សាលា​នាយ​ទាហាន​សកម្ម​បាន​ចុះ​ត្រួត​ពិនិត្យ​ និងលើកទឹកចិត្តដល់និស្សិត នាយទាហានសកម្មជំនាន់ទី ២៣ ដែលកំពុងធ្វើលំហាត់សមយោគ បញ្ចប់​កំរិត​ថ្នាក់​បុគ្គល និងពួកនៅតំបន់ភ្នំបាសឹត ស្រុកពញាឮ ខេត្តកណ្ដាល។ លំហាត់​សម​យោគ​នេះ​មាន​មុខ​វិជ្ជា​បាញ់​គ្រាប់​ពិត​, វិស្វកម្ម សង្គ្រោះបឋម,ការងារអប់រំឋានលេខា,បញ្ជូនសារ , សព្វាវុធ ,ថ្មើរជើង, ស៊ើបការណ៍និងលំហាត់របៀប។ លំហាត់​សំយោគនេះប្អូននិស្សិតនាយទាហានសកម្ម បានអនុវត្តមានរយៈពេល ២ថ្ងៃ ២យប់ ទាំងសំរាក ពេល​ថ្ងៃ​ទាំង​សម្រាក​ពេលយប់ និងទាំងការហូបចុកគឺនៅក្នុងរង្វង់ចម្ងាយ ២៥ គីឡូម៉ែត្រពីទីតាំងនោះ​ កាលពីនៅថ្ងៃទី ១៧ ខែកក្កដាឆ្នាំ ២០១៩។

សូមបញ្ជាក់ថា មកដល់ពេលនេះនិស្សិតនាយទាហានសកម្មជំនាន់ទី ២៣ ទើបតែសិក្សា បាន រយៈពេល ៣ ខែ​តែ​ប៉ុណ្ណោះ។ ទោះបីមានរយៈពេលខ្លីក៏ពិតមែនតែឆន្ទៈរបស់ប្អូនៗនិស្សិត ទាំងនោះគឺ ការអនុវត្ត​លំហាត់លើកនេះ ទទួល​បានការកោតសរសើរពីយោធាចារ្យ ព្រោះថាការអនុវត្តក្នុង លំហាត់​សំយោគនេះ មានការ​ជួប​លំបាក និង​ស្មុគ​ស្មាញ​ច្រើន ដូចជាការធ្វើដំណើរពីគោលដៅមួយ ទៅគោលដៅ មួយប្អូនៗត្រូវប្រើរយៈពេលមួយដ៏ខ្លី ដោយ ត្រូវ​តែ​រត់ប្រដាប់ដោយអាវុធ និងបាឡូ ជាប់នឹងស្មាផង ។ នៅពេល​មក​ដល់​គោល​ដៅ​នីមួយ​ៗ​ ប្អូន​អនុវត្ត​ដាច់​ខាត​នូវ​មុខ​វិជ្ជា​ដែល​គ្រូបានផ្ដល់ ឱ្យមុខវិជ្ជា ដោយ​ខ្លះអនុវត្តដោយសកម្មភាព ដូចជាប្រើប្រាស់អាវុធ , ខ្លះ​ប្រើ​ប្រាស់​ត្រី​វិស័យ​ដើម្បីរកមុំទិស នឹង​មុខវិជ្ជា​ខ្លះ​អនុវត្តដោយសំណួរនិងចម្លើយដោយផ្ទាល់មាត់ ឆ្លើយលឿនហើយរហ័សដាច់​ខាត​​ និង​ត្រូវ​បន្លឺ សំឡេងអោយខ្លាំងៗ ហើយច្បាស់ៗថែមទៀត ។

ក្នុង​​ឱកាស​នោះ​ដែរក្រោយពី ធ្វើការត្រួតពិនិត្យរបស់ថ្នាក់ដឹកនាំសាលា អស់រយៈពេល ១ ថ្ងៃរួច មក លោក ប៊ុត សុភាព បានពិនិត្យឃើញនឹង អាចវាយតម្លៃបានថាល្អប្រសើរ ទាំងការរើសទីតាំងភូមិសាស្រ្ត ទាំងការធានា ទាំង​ការ​សហការ​ល្អរវាងគ្រូនិងសិស្ស។ ដោយអនុវត្តបាន នូវរាល់ចំណុច ខាងលើនេះ​ហើយទើប ការ​ធ្វើ​លំហាត់​សម​យោគ​លើក​នេះទទួលបាន ជោគជ័យ ។ ក្នុងនោះដែលឯកឧត្តម បានកោត​សរសើរ​ដល់​យោធាចារ្យ​ និង​និស្សិត​ជំនាន់​ទី២៣ ទាំងអស់ដែលបានធ្វើ ឲ្យផែនការលំហាត់​សំយោគ​ទទួលបានជោគជ័យ​ហើយ​លោក​ក៏​សំណូម​ពរ​ដល់​យោធា​ចារ្យ​នាំយកបទពិសោធន៍ដ៏ល្អនៅថ្ងៃនេះ ទុក​សំរាប់អនុវត្តលំហាត់ទៅថ្ងៃក្រោយឲ្យនិស្សិតនាយទាហានសកម្មជំនាន់​​ក្រោយៗទៀត ៕

អត្ថបទទាក់ទង