ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល ជូនដំណឹងពីកាលបរិច្ឆេទប្រឡងចូលបម្រើការងារក្របខណ្ឌរបស់ក្រសួង

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 118

ក្រសួងសុខាភិបាល ជូនដំណឹង នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ ពីការប្រឡងប្រជែងចូលបម្រើការងារ នៅអង្គភាពនានាក្រោមឱវាទក្រសួងសុខាភិបាល ដែលនឹងប្រព្រឹត្ដទៅរយៈពេល២ថ្ងៃ នៅថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ។

មណ្ឌលប្រឡង នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ និងវិទ្យាល័យបាក់ទូក។ នៅក្នុងដំណើរការនៃការប្រឡងប្រជែងនេះ ក៏មានការចូលរួមពីតំណាងក្រសួងមុខងារសាធារណៈ និងអ្នកសង្កេតការណ៍ពី អង្គភាពប្រឆាំងអំពើពុករលួយផងដែរ សំដៅធានានូវភាពត្រឹមត្រូវយុត្តិធម៌ និងជៀសវាងនូវពាក្យចចាមអារ៉ាម ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ក្រសួង៕

អត្ថបទទាក់ទង