ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា កំពុងពន្លឿនការងារលើការពង្រីកការដ្ឋានជួសជុលស្រះអង្គរវត្តខាងលើ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 47

ដោយមើលឃើញពីស្ថានភាពជាក់ស្តែងនៃការដ្ឋានជួសជុលស្រះទឹកខាងជើងនៃប្រាសាទអង្គរវត្តមានភាពតូចចង្អៀត ពិបាកក្នុងការបំពេញការងារ ធ្វើឱ្យដំណើរការជួសជុលមានភាពយឺតយ៉ាវ អាជ្ញាធរជាតិអប្សរានឹងពង្រីកការដ្ឋាននេះបន្ថែម ដើម្បីមានភាពងាយស្រួលដល់ការបំពេញការងារនិងពន្លឿនសកម្មភាពជួសជុល។

តាមរយៈសកម្មភាពនេះនឹងធ្វើឱ្យប៉ះពាល់ខ្លះដល់ការផ្តិតយករូបភាពថ្ងៃរះនិងប្រាសាទអង្គរវត្ត។ ដូច្នេះហើយ សូមភ្ញៀវទេសចរជាតិ-អន្តរជាតិ មគ្គុទ្ទេសក៍ទេសចរ មេត្តាយោគយល់ចំពោះការបិទមិនឱ្យដំណើរការផ្នែកខ្លះនៃស្រះខាងជើងមួយរយៈ និងសូមទៅថតរូបនៅស្រះខាងត្បូងវិញ ដើម្បីទុកលទ្ធភាពឱ្យអ្នកជំនាញបំពេញការងារជួសជុលអភិរក្សសម្បត្តិដូនតាខ្មែរឱ្យបានស្រួលនិងប្រកបដោយគុណភាព៕

អត្ថបទទាក់ទង