ជំរុញការផលិតរថយន្តមិនប្រើថាមពលដើម្បីបញ្ចប់ ការលក់រថយន្តប្រើប្រេងឥន្ទនៈឆ្នាំ២០៣០
ក្រុមហ៊ុនហ្រ្គីន បានដាក់គម្រោងបញ្ចប់ការផលិតរថយន្តប្រើសាំង និងម៉ាស៊ូតនៅត្រឹមឆ្នាំ២០៣០និងស្នើដាក់ពន្ធចំនួន១៧%ក្នុងរយៈពេល៤ឆ្នាំលើរថយន្តទំនើបៗដែលប្រើប្រាស់ថាមពលសាំង និងម៉ាស៊ូត។ ចំពោះសំណើរសុំនេះ អូស្ត្រាលីនឹងទទួលយកសំណើស្តង់ការការបូនិចក្នុងកម្រិត១០៥ក្រាមក្នុងមួយគីឡូម៉ែត្រត្រឹមឆ្នាំ២០២២ ហើយសំណើនេះ ក៏នឹងកាត់បន្ថយពន្ធ និងកាតព្វកិច្ចមួយចំនួនលើរថយន្តថ្មី ឬរថយន្តដែលមិនមានសំណឹក ហើយក៏រួមបញ្ចូលនឹងពន្ធនាំចូល៥%បន្ថែមទៀតផងដែរ។
គម្រោងរដ្ឋាភិបាលនឹងចំណាយថវិកាជាតិដែលទទួលបានពីពន្ធចំនួន១៥១លានដុល្លារអាមេរិកដើម្បីកសាងស្ថានីយបញ្ចូលភ្លើងរថយន្តចំនួន៣ពាន់កន្លែង។ បន្ថែមពីនេះ រដ្ឋាភិបាលនឹងអាចទទួលបានថវិកាប្រមាណ៥០០លានដុល្លារបន្ថែមដែលបានមកពីពន្ធបន្ថែមចំនួន១៧%លើពន្ធដែលមានស្រាប់ចំនួន៣៣%។ រដ្ឋាភិបាលអូស្ត្រាលី បានលើកឡើងថា រថយន្តដែលប្រើបា្រស់ថាមពលអគ្គិសនី មានតម្លៃទាបជាងក្នុងការថែទាំដូចនេះការនាំចូលរថយន្តមិនមានអ្វីគួរឱ្យព្រួយបារម្ភនោះទេ៕
ប្រភព៖ The Guardian