ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្រ្តីក្រសួងកិច្ចការនារី អនុញ្ញាតឱ្យប្រធានក្រុមនៃកម្មវិធីប្រចាំប្រទេសកំពុងអភិវឌ្ឍន៍នៃអង្គការ CBI ចូលជួបពិភាក្សាការងារ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 40
រដ្ឋមន្រ្តីក្រសួងកិច្ចការនារី អនុញ្ញាតឱ្យប្រធានក្រុមនៃកម្មវិធីប្រចាំប្រទេសកំពុងអភិវឌ្ឍន៍នៃអង្គការ CBI ចូលជួបពិភាក្សាការងារ រដ្ឋមន្រ្តីក្រសួងកិច្ចការនារី អនុញ្ញាតឱ្យប្រធានក្រុមនៃកម្មវិធីប្រចាំប្រទេសកំពុងអភិវឌ្ឍន៍នៃអង្គការ CBI ចូលជួបពិភាក្សាការងារ

នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីអនុញ្ញាតឱ្យលោកស្រី Henrique Postma-Hanzelaar ប្រធានក្រុមនៃកម្មវិធីប្រចាំប្រទេសកំពុង អភិវឌ្ឍន៍ នៃអង្គការ CBI និងក្រុមការងារ ចូលជួបពិភាក្សាការងារ និងសម្តែងការគួរសម នៅទីស្តីការក្រសួងកិច្ចការនារី។

នៅក្នុងការពិភាក្សានោះ លោកស្រីបានបង្ហាញជូនលោកស្រីរដ្ឋមន្រ្តី អំពីការងាររបស់អង្គការ CBI គឺជាភ្នាក់ងារសហគ្រិននៃប្រទេសហូឡង់ (ទទួលថវិកាពីក្រសួងការបរទេសនៃប្រទេសហូឡង់) ដែលផ្តោតលើកកម្ពស់ការនាំចេញពីបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ទៅទីផ្សារអឺរ៉ុប។

នៅក្នុងដំណើរទស្សនៈនេះ ក្រុមការងារកំពុងសិក្សា និងស្វែងរកសក្កានុពលនានា លើផលិតផលនានាដែលនៅកម្ពុជា អាចឱ្យមានលទ្ធភាព ក្នុងការនាំចូលនៅបណ្តាប្រទេសអឺរ៉ុប ជាពិសេសផ្តោតលើការដែលផ្តោតលើសក្កានុពលក្នុងស្រុក និងក្រុមហ៊ុនដែលមានការទទួលខុសត្រូវផ្នែកសង្គម។

នៅក្នុងកិច្ចស្វាគមន៍នៃកិច្ចសំណេះសំណាលនោះ លោកស្រីរដ្ឋមន្រ្តី បានបង្ហាញ អំពីកិច្ចការ សំខាន់ៗរបស់ក្រសួងកិច្ចការនារី ក្នុងការលើកកម្ពស់តួនាទីស្រ្តី ទាំងក្នុងវិស័យសាធារណៈសង្គម និងសេដ្ឋកិច្ច ។ លោកស្រីក៏បានបង្ហាញអំពីការងារអាទិភាព និងបទពិសោធន៍កន្លងមក របស់ក្រសួងកិច្ចការនារី ក្នុងការលើកកម្ពស់ភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី ដែលនៅក្នុងនោះ ផ្តោតសំខាន់លើការគាំទ្រដល់សហគ្រិនភាពរបស់ស្រ្តី និងការលើកកម្ពស់ជីវភាព ស្រ្តីនៅជនបទ ដោយរួមទាំងការផ្តល់ជំនាញវិជ្ជាជីវៈរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី និងការលើកកម្ពស់សង្វាក់តម្លៃនៅជនបទ ។

នៅក្នុងការពិភាក្សាបានស្វាគមន៍ និងឯកភាព ក្នុងបន្តពិភាក្សាកម្រិតបច្ចេកទេស ដើម្បីស្វែងរកលទ្ធភាពនៃកិច្ចសហការរបស់ក្រសួងកិច្ចការនារី ជាមួយគម្រោងរបស់ CBI ក្នុងជំរុញដល់ក្រុមស្រ្តី ដែលមានសក្តានុពល ក្នុងការផលិតកម្មដែលអាចនាំចេញ រួមទាំងការបញ្ជ្រាបយេនឌ័រ និងការទទួលខុសត្រូវផ្នែកសង្គម (CSR) ក្នុងសកម្មភាពរបស់គម្រោង៕

អត្ថបទទាក់ទង