ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ «យុទ្ធសាស្ត្រតាមវ៉ៃដល់ផ្ទះរបស់លោក ហ៊ុន សែន ដាក់សម រង្ស៊ី ឲ្យស្ថិតក្នុងភាពឯកោ!»

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃសៅរ៍ ទី៦ ខែកក្កដា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 46
លិខិតមិត្តអ្នកអាន៖  «យុទ្ធសាស្ត្រតាមវ៉ៃដល់ផ្ទះរបស់លោក ហ៊ុន សែន ដាក់សម រង្ស៊ី ឲ្យស្ថិតក្នុងភាពឯកោ!» លិខិតមិត្តអ្នកអាន៖ «យុទ្ធសាស្ត្រតាមវ៉ៃដល់ផ្ទះរបស់លោក ហ៊ុន សែន ដាក់សម រង្ស៊ី ឲ្យស្ថិតក្នុងភាពឯកោ!»

ខ្ញុំយលថាបើនិយាយនៅស្រុកខ្មែរអាចលោកសមរង្ស៊ីនិងបក្ខពួកមួយក្តាប់តូចយល់ច្រឡំហើយបកស្រាយមកវីញថាលោកហ៊ុនសែនហ៊ានតែពីចម្ងាយ។ប៉ុន្តែកាលពីយប់ថ្ងៃ៤កក្កដា២០១៩នេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានទៅនិយាយនៅលើទឹកដីអឺរ៉ុបតែម្តងនៅក្បែរកន្លែងដែលលោកសមរង្ស៊ីកំពុងរស់នៅ។ពីទីនោះលោកហ៊ុនសែនបានបញ្ជាក់យ៉ាងច្បាស់ៗដូចថ្ងៃអំពីជំហររបស់រដ្ឋាភិបាលក្រុង

ភ្នំពេញពាក់ព័ន្ធនឹង«សិទ្ធិស័្វយការពារនិងស្វ័យសម្រេចរបស់កម្ពុជា» ក្នុងចំណាត់ការប្រឆាំងលោកសមរង្ស៊ីដែលកំពុងមានទោសជាប់ខ្លួនហើយរត់គេចពីគុក។

សម្រាប់លោកនាយករដ្ឋមន្ត្រីវាជារឿងគួរឲ្យត្រេកអរប្រសិនបើទណ្ឌិតដែលរត់ចោលគុកយល់ព្រមវិលមកឲ្យសមត្ថកិច្ចចាប់ដាក់គុកព្រោះលោកហ៊ុនសែនបានប្រាប់ថាគុកនិងខ្នោះដៃបាននិងកំពង់រង់ចាំឈ្មោះ

សមរង្ស៊ីដែលមានដីកាចាប់ខ្លួនរបស់តុលាការរួចហើយ។

ខ្ញុំកត់សំគាល់ឃើញថាមួយរយៈចុងក្រោយនេះលោកសមរង្ស៊ីដែលតែងតែយកបរទេសជាទីពឹងបានឃោសនាថានឹងមានតំណាងរាស្ត្រអឺរ៉ុប៦នាក់អមដំណើររូបគាត់ទៅកាន់ប្រទេសកម្ពុជាវីញនៅខែកញ្ញា២០១៩ខាងមុខនេះ។ប៉ុន្តែលោកសមរង្ស៊ីហាក់ដូចជាភ្លេចគិតថាចេញពីប្រទេសមួយចូលទៅប្រទេសមួយទៀតជនបរទេសមិនអាចដើរចេញចូលប្រទេសផ្សេងបានស្រេចតែតាមក្បាលវ៉ាល់ខ្លួនឯងចង់នោះឡើយប្រសិនបើគ្មានទិដ្ឋាការចូល។

លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រកាសជាស្រេចថាប្រសិនបើកម្ពុជាមិនចេញទិដ្ឋាការឲ្យទេតំណាងរាស្ត្រអឺរ៉ុបដែលចង់ដង្ហែសមរង្ស៊ីទៅចូលគុកនោះមិនអាចមកកម្ពុជាបានឡើយ។ហើយទោះជាកម្ពុជាជ្រុលផ្តល់ទិដ្ឋាការជូនរួចហើយក៏ដោយចុះប៉ុន្តែពេលទៅជាន់ទឹកដីកម្ពុជាអាជ្ញាធរមានសមត្ថកិច្ចនឹងនាំខ្លួនតែទណ្ឌិតនិងអ្នកផ្សេងទៀតដែលមានដីកាចាប់ខ្លួនរបស់តុលាការទៅញាត់ក្នុងគុកចំណែកឯ

ជនបរទេសឬអ្នកមិនពាក់ព័ន្ធផ្សេងទៀតអាចទៅសម្រាកនៅសណ្ឋាគារយ៉ាងរំភើយនិងអាចធ្វើទេសចរណ៍បានពេញផ្ទៃប្រទេសកម្ពុជាបានតាមចិត្តចង់។និយាយដោយខ្លីបើហ៊ានជាន់ដីកម្ពុជាពេលណាសមរង្ស៊ីនឹងត្រូវសមត្ថកិច្ចក្រៀកចូលគុកនៅពេលនោះភ្លាមដោយគ្មានការលំបាកឡើយពោលគឺងាយស្រួលដូចបកចេកមិនថាគុកព្រៃស

ត្រពាំងផ្លុងឬគុកណាមួយផ្សេងទៀតនោះឡើយ។

សារដ៏ច្បាស់លាស់ជាថ្មីម្តងទៀតនេះរបស់លោកហ៊ុនសែនដែលឥតមានអ្វីប្រែប្រួលសោះនោះគឺ«កម្ពុជាដាច់ខាតមិនយកអធិបតេយ្យភាពជាតិទៅប្តូរនឹងជំនួយឡើយ»ព្រោះសម្រាប់

រដ្ឋាភិបាលភ្នំពេញគឺមានការយល់និងសន្មត់ច្បាស់ណាស់ថា៖«ទោះមានEBA ក៏កម្ពុជាមិនក្លាយជាអ្នកមានហើយបើអត់EBA ក៏កម្ពុជាមិនដាច់ពោះស្លាប់នោះដែរ។កម្ពុជាមិនបារម្ភពីEBA ទេតែបារម្ភពីភាពស្ពឹកស្រពន់របស់មន្ត្រី»នេះជាសម្តីបង្កប់ដោយភាពម៉ឺងម៉ាត់មុតស្រួចរបស់លោកហ៊នសែនទៅកាន់ពលរដ្ឋខ្មែរក្នុងប្រទេសស្វីសនិងនៅអឺរ៉ុបដែលបានមកជួបជុំគ្នាទទួលគាត់។ហើយសារគន្លិះរបស់លោកហ៊ុនសែនដែលបរទេសតែងតែហៅគាត់ថាជាបុរសខ្លាំង~Strongman ~ នោះគឺ«បើអឺរ៉ុបផ្តាច់EBA មានន័យថាអ្វីដែលសហភាពអឺរ៉ុបបានជួយកម្ពុជាកន្លងទៅប្រៀបដូចជាអំបិលត្រូវទឹក»សំខាន់ជាងនេះសហភាពអឺរ៉ុបនឹងរួមចំណែកធ្វើឲ្យក្រុមប្រឆាំងផ្កាប់មុខចប់សព្វគ្រប់តែម្តងពីព្រោះសហភាពអឺរ៉ុបគ្មានមុខអ្វីមកនិយាយជាមួយរដ្ឋាភិបាលភ្នំពេញទៀតឡើយ»

ការប្រកាសគោលជំហរច្បាស់លាស់របស់លោកនាយករដ្ឋមន្ត្រីនៅលើទឹកដីអឺរ៉ុបអាចចាត់ទុកថាជាយុទ្ធសាស្ត្រតាមវ៉ៃដល់ផ្ទះគឺវ៉ៃក្រុមប្រឆាំងដល់ក្បែរជម្រករបស់ពួកគេតែម្តង។ហើយសារនេះទៀតសោតក៍បានទទួលការ

ស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ពលរដ្ឋខ្មែរនៅអឺរ៉ុបប្រមាណជាជាង១០០០នាក់ដែលមកទទួលលោកនាយករដ្ឋមន្ត្រីនៅប្រទេសស្វីសផងដែរ។

ចំនួនអ្នកចេញមកទទួលដែលមានច្រើនសន្ធឹកសន្ធាប់បែបនេះក៍អាចសបញ្ជាក់ថាបងប្អូនខ្មែរនៅក្រៅប្រទេសភាគច្រើនលើសលប់លែងឆោតល្ងង់ចាញ់បោកលោកសមរង្ស៊ីទៀតហើយដោយពួកគេបានងាកមកគាំទ្ររដ្ឋាភិបាលរបស់លោកហ៊ុនសែនដែលកំពុងខិតខំ

ការពារនិងកសាងប្រទេសឲ្យរីកចម្រើនជារៀងរាល់ថ្ងៃ។

ការបាត់បង់ការគាំទ្រយ៉ាងគំហុគនេះហើយដែលធ្វើឲ្យលោកសមរង្ស៊ីរកមនុស្សមកធ្វើបាតុកម្មប្រឆាំងលោកហ៊ុនសែនលែងបានខុសឆ្ងាយកាលពីមុន។នេះជាសញ្ញាបញ្ជាក់ថាក្រុមប្រឆាំងប្រហែលជាបានដើរដល់ថ្ងៃអវសាន្តហើយ។

អ្វីដែលលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រកាសនៅឯទីក្រុងហ្សឺណែវកាលពីយប់ថ្ងៃទីកក្កដាក៏បានបញ្ជាក់យ៉ាងច្បាស់អំពីសិទ្ធិស្វ័យសំរេចរបស់កម្ពុជាចំពោះសន្តិភាពនិងស្ថិរភាព

សេដ្ឋកិច្ចដែលគាត់បានតាំងចិត្តយ៉ាងមុតមាំថាត្រូវតែការពារឲ្យបានទោះជាក្នុងតម្លៃណាក៏ដោយ។ម្យ៉ាងទៀតប្រការនេះក៏បានបញ្ជាក់អំពីសិទ្ធិស្វ័យសម្រេចរបស់កម្ពុជាដោយឈរលើផលប្រយោជន៍ជាតិនិងប្រជាជនដោយគ្មានអ្នកណាមានឥទ្ធិពលមកលើសិទ្ធិនេះបានឡើយ។

ខ្ញុំយល់ថាសម្តីម៉ាត់ៗរបស់លោកនាយករដ្ឋមន្ត្រីពីហ្សឺណែវក៏ជាសារដែលដាក់ឲ្យសមរង្ស៊ីនិងគូកនមួយក្តាប់តូចស្ថិតក្នុងភាពទល់ជញ្ជាំងនិងឯកោកាន់តែខ្លាំង។ខ្ញុំហ៊ានសន្និដ្ធានថាឯកោដោយសារការរំពឹងថាអាចមានតំណាងរាស្ត្រអឺរ៉ុបហែរហមទៅកាន់ប្រទេសកម្ពុជាគឺមិនអាចទៅរួចនោះឡើយបើសិនជាកម្ពុជាមិនផ្តល់ទិដ្ឋាការឲ្យតំណាងរាស្ត្រអឺរ៉ុបទាំងនោះចូល។ហើយទោះជាមានទិដ្ឋាការក៏ពួកគេមិនអាចការពារសមរង្ស៊ីនិងគូកនដែលមានដិកាចាប់ខ្លួនបានដែរពីព្រោះទី១គឺគ្មានសិទ្ធិនិងទី២គឺមិនអាចធ្វើបានពីព្រោះទីនេះជាដែនអធិបតេយ្យភាពរបស់កម្ពុជាដែលស្ថិតក្រោម

ច្បាប់របស់កម្ពុជា។ហើយឯកោម្យ៉ាងទៀតគឺអ្នកគាំទ្ររបស់លោកសមរង្ស៊ីបានបាត់បង់ស្ទើរទាំងស្រុងទាំងនៅក្រៅប្រទេសនិងនៅក្នុងប្រទេស។

នៅក្រៅប្រទេសរកមនុស្សមកធ្វើបាតុកម្មលែងចង់បានហើយខណៈដែលនៅក្នុងប្រទេសក៏គ្មានអ្នកណាចេញមកគាំទ្រលោកសមរង្ស៊ីទៀតដែរដោយសារតែការបែកបាក់និងអស់ជំនឿ។

សរុបមកវិញខ្ញុំឃើញបុរសខ្លាំងរបស់កម្ពុជាពិតជាមនុស្សសម្បូរដោយយុទ្ធសាស្ត្រនិងយុទ្ធវិធីបែងភាគមែន។មិនថានៅក្នុងក្រៅប្រទេសលោកហ៊ុនសែនតែងតែដាក់គូរប្រយុទ្ធឲ្យចុះខ្សោយនិងឯកោជានិច្ច។

ដូច្នេះតើលោកសមរង្ស៊ីបានអ្វីមកអួតក្អែងក្អាងទៀតអំពីផែនការវិលត្រឡប់របស់ខ្លួនបើពេលនេះតំណាងរាស្ត្រសហភាពអឺរ៉ុបក៏មិនអាចដង្ហែមកបានចំណែកពលរដ្ឋខ្មែរនៅក្រៅប្រទេសក៏កាន់តែអស់ជំនឿហើយងាកមកគាំទ្រលោកនាយករដ្ឋមន្ត្រីវិញអស់ទៅហើយនោះ? រីនៅឯក្នុងប្រទេសឯណេះវិញអាជ្ញាធរមានសមត្ថកិច្ចនៅតែឈរយ៉ាងរឹងមាំដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់សង្គមដោយមិន

អនុញ្ញាតឲ្យមានអ្នកណាមកបង្កភាពចលាចលបានឡើយ។

ខ្ញុំយល់ថានេះហើយជាតម្លៃពិតនៃសិទ្ធិស្វ័យការពារនិងស្វ័យសម្រេចរបស់កម្ពុជាដែលលោកហ៊ុនសែនបាននិងកំពុងអនុវត្ត។

ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ