ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ៖ កត្តាសន្តិភាព នាំមកនូវសមិទ្ធផលនានា និងតំណក់ប្រេងលើកដំបូងនៅលើទឹកដីកម្ពុជាអង្គរនៃយើង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 52
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ៖ កត្តាសន្តិភាព នាំមកនូវសមិទ្ធផលនានា និងតំណក់ប្រេងលើកដំបូងនៅលើទឹកដីកម្ពុជាអង្គរនៃយើង លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ៖ កត្តាសន្តិភាព នាំមកនូវសមិទ្ធផលនានា និងតំណក់ប្រេងលើកដំបូងនៅលើទឹកដីកម្ពុជាអង្គរនៃយើង

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានលើកឡើងថា ដោយសារកត្តាសន្តិភាពដែលកើតចេញពីនយោបាយឈ្នះឈ្នះ បាននិងកំពុងនាំមកនូវសមិទ្ធផលនានា និងសមិទ្ធផលថ្មីលើកដំបូងគឺតំណក់ប្រេងលើកដំបូងនៅលើទឹកដីកម្ពុជាអង្គរនៃយើង។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ក្នុងឱកាសថ្លែងសារពិសេសមួយចេញពីគេហដ្ឋាននាក្រុងតាខ្មៅដោយមានការផ្សាយផ្ទាល់តាមទូរទស្សន៍ជាតិ និងផ្សាយបន្តផ្ទាល់ដោយប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជាផងដែរ។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានគូសបញ្ជាក់ថា ការប្រកាសពីតំណក់ប្រេងលើកដំបូងនេះ គឺគាប់ជួននឹងខួប២២ឆ្នាំនៃនយោបាយឈ្នះឈ្នះដែលបញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជា។ លោកបានបន្តថា បើគ្មាននយោបាយឈ្នះឈ្នះទេ ក៏គ្មានសន្តិភាព និងការបញ្ចប់សង្រ្គាម ក៏គ្មានតំណក់ប្រេងលើកដំបូងដែរ។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងនាមជាស្ថាបនិកនៃនយោបាយឈ្នះឈ្នះ លោកមានមោទនភាពខ្លាំងណាស់ចំពោះការចូលរួមទាំងឡាយពីប្រតិបត្តិករនយោបាយឈ្នះឈ្នះទាំងអស់ដើម្បីបញ្ចប់សង្រ្គាមដែលអ្នកមុនបានបន្សល់ទុក ក្នុងនាមយើងជាខ្មែរដូចគ្នា ដែលជាអ្វីដែលកូនខ្មែរត្រូវតែធ្វើ៕

អត្ថបទទាក់ទង