ខ្មែរប៉ុស្ដិ៍ Close

គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នូវប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឲ្យមានកំណើនខ្ពស់ប្រកបដោយចីរភាព

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 41
គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នូវប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឲ្យមានកំណើនខ្ពស់ប្រកបដោយចីរភាព គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នូវប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឲ្យមានកំណើនខ្ពស់ប្រកបដោយចីរភាព

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នូវប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឲ្យមានកំណើនខ្ពស់ប្រកបដោយចីរភាពផ្សាភ្ជាប់នឹងការបែងចែកធនធានប្រកបដោយសមធម៌ និងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងជំរុញការអភិវឌ្ឍវិស័យឯកជនអោយបានខ្លាំងក្លា ដោយចាត់ទុកវិស័យឯកជនគឺជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច បង្កើនការងារ និងពង្រីកមុខរបរសម្រាប់ប្រជាជន។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ក្នុងពិធីអបអរសាទរខួប៦៨ឆ្នាំ (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០១៩) ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជាដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ដែលមានការចូលយ៉ាងច្រើនកុះករពីសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាប្រមាណជាង៣ម៉ឺននាក់។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ការដាក់ចេញនូវគោលនយោបាយដែលជំរុញឲ្យមានការអនុវត្តប្រកបដោយឆន្ទៈមោះមុតឥតរាថយនូវវិធានការកែទម្រង់ផ្ទៃក្នុងតាមបាវចនា២ គឺកែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ ដោយឈរលើស្មារតីឯករាជ្យជាមួយគ្នា និងអភិក្រមទាំង៥គឺ ឆ្លុះកញ្ចក់, ងូតទឹក, ដុះក្អែល, ព្យាបាល និងវះកាត់ សំដៅកែលម្អភាពប្រកួតប្រជែង និងបង្កើនល្បឿននៃការធ្វើពិធកម្មសេដ្ឋកិច្ចជាតិ បង្កលក្ខណៈងាយស្រួលក្នុងការវិនិយោគ ក្នុងគោលដៅធានានូវចីរភាពនៃកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ននិងមានភាពធន់រឹងមាំសម្រាប់រយៈពេលវែងខាងមុខ និងបង្កើនបរិមាណការងារប្រកបដោយគុណភាពជូនប្រជាជន និងយុវជនកម្ពុជា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តថា កន្លងទៅនេះកម្ពុជាក៏បានអនុវត្តនូវក្រខណ្ឌគោលនយោបាលគាំពារសង្គមតាមរយៈការប្រើប្រាស់នូវបេឡាជាតិរបបសន្តិសុខសង្គម(ប .ស .ស) ជាពិសេសសម្រាប់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករកម្មការិនី ហើយថ្មីៗនេះ រាជរដ្ឋាភិបាល ក៏បានដាក់អោយអនុវត្តគោលនយោបាយផ្តល់សាច់ប្រាក់ដល់ស្ត្រីក្រីក្រ មានផ្ទៃពោះ ពេលសំរាលកូនរហូតដល់សម្រាលកូនបានអាយុ២ឆ្នាំ ដើម្បីជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋក្រីក្រផងដែរ៕

អត្ថបទទាក់ទង