ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើដល់ថ្នាក់ដឹកនាំអាស៊ានឱ្យបង្កើនការធ្វើពាណិជ្ជកម្មទៅវិញទៅមកបន្ថែមទៀត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 39
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើដល់ថ្នាក់ដឹកនាំអាស៊ានឱ្យបង្កើនការធ្វើពាណិជ្ជកម្មទៅវិញទៅមកបន្ថែមទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើដល់ថ្នាក់ដឹកនាំអាស៊ានឱ្យបង្កើនការធ្វើពាណិជ្ជកម្មទៅវិញទៅមកបន្ថែមទៀត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើដល់ប្រមុខរាជរដ្ឋាភិបាលអាស៊ានទាំងអស់ ឱ្យខិតខំ ជំរុញពាណិជ្ជកម្មបន្ថែមទៀត ក្នុងចំណោមប្រទេសដែលជាសមាជិកអាស៊ានទាំង១០។ ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ (ពេញអង្គ) នៅទីក្រុងបាងកក ប្រទេសថៃ នារសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។

លោក កៅ គឹមហួន រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្រ្តី បានលើកឡើងថា នៅក្នុងកិច្ចប្រជុំនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើអង្គប្រជុំអាស៊ាន ពិសេសប្រមុខរាជរដ្ឋាភិបាលអាស៊ាន ជំរុញការធ្វើ ពាណិជ្ជកម្ម នៅក្នុងអាស៊ានឱ្យបានច្រើនជាងមុន។ លោកបានលើកឡើងទៀតថា ទំហំពាណិជ្ជកម្មនៅក្នុង តំបន់អាស៊ាន នៅមានផ្ទៃក្នុងអាស៊ាននៅមានកម្រិតនៅឡើយ ហើយលោក បានជំរុញឱ្យបង្កើនឱ្យបានច្រើនជាងមុន។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបន្តថា ដោយសារឆ្នាំនេះគឺជាខួប២០ឆ្នាំ ដែលកម្ពុជាចូលជាសមាជិក អាស៊ាន ហើយកន្លងមកនេះ កម្ពុជាក៏បានគោរពទៅតាមគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួនក្នុងការចូលរួម ជាសមាជិកអាស៊ាននេះ ពិសេសការចូលរួមថែរក្សាសន្តិសុខ ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព ជាពិសេស ពាក់ព័ន្ធទៅនឹងមជ្ឈមណ្ឌលកម្ចាត់មីនតំបន់អាស៊ានដែលអណត្តិនេះនឹងមានទីតាំងនៅក្នុងប្រទេសកម្ពុជា ដែលមានការជួយពីបណ្ដាប្រទេសផ្សេងទៀត ហើយបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការឆ្លើយតប ទៅនឹងចក្ខុវិស័យរបស់អាស៊ាន។

សូមបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រីថៃ និងជាប្រធាន ប្តូរវេនរបស់អាស៊ាន៕

អត្ថបទទាក់ទង