ខ្មែរប៉ុស្ដិ៍ Close

ចុងភៅកម្ពុជា ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ ក្រោយទទួលបានពានមាស ក្នុងកម្មវិធីប្រកួត ចុងភៅឆ្នើម មុខម្ហូបអាស៊ី!

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 81

ក្រុមចុងភៅកម្ពុជា ​បានដណ្តើរជ័យជំនះនាំយកពានមាស ពីកម្មវិធីប្រកួតចុងភៅឆ្នើម មុខម្ហូបអាស៊ី នៅប្រទេសថៃ Best Asian Gourmet Challenge មកកាន់មាតុភូមិ។ ក្រុមអ្នកធ្វើម្ហូបរបស់សមាគមចុងភៅកម្ពុជាចំនួន៣២រូប បានធ្វើមាតុភូមិនិវត្តន៍ ពីប្រទេសថៃ មកដល់ខេត្តសៀមរាបវិញ ដោយទទួលបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់បងប្អូនខេត្តសៀមរាប។

ការទទួលបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ​នោះ គឺមានពិធីដង្ហែនូវ ពានមាសជ័យលាភី តាមក្បួនរថយន្ត ម៉ូតូ ដោយមានសមាជិកសមាគមចុងភៅកម្ពុជា មន្ត្រីរាជការ គរុសិស្ស សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សិស្សានុសិស្ស ប្រមានជាង ១ពាន់នាក់ចូលរួម ដោយអមទៅដោយម៉ូតូប៉ូលីស និង ក្រុមឆៃយ៉ាំកំដរ ដង្ហែទៅតាមបណ្តាដងវិថីនានាក្នុង ក្រុងសៀមរាប ក្នុងការបង្ហាញភាពជោយជ័យរបស់សមាគមចុងភៅកម្ពុជា ជូនដល់ភ្ញៀវជាតិ អន្តរជាតិ ព្រមទាំងមហាជនក្នុងខេត្ត តាមរយៈនៃការចូលរួមប្រគួតប្រជែងនោះ បណ្តាប្រទេសក្នុងតំបន់ត្រូវបានចាប់អារម្មណ៍ចំពោះរសជាតិម្ហូបខ្មែរ។

កម្មវិធីនេះ ប្រកួត ចុងភៅឆ្នើម មុខម្ហូបអាស៊ី ២០១៩ មានការចូលរួមពីប្រទេសថៃ កម្ពុជា ចិន កូរ៉េខាងត្បូង ហុងកុង វៀតណាម ម៉ាកាវ ម៉ាឡេស៊ី កោះតៃវ៉ាន់ ហ្វីលីពីន ឥណ្ឌូណេស៊ី សឹង្ហបូរី និងប៉ាគីស្ថាន ដែលការប្រកួតឆ្នាំនេះ គឺមានចុងភៅល្បីៗចំនួន ១,៣១៩នាក់ បានចុះឈ្មោះប្រកួត ចំពោះការចូលរួមប្រកួតជាក់ស្ដែង មាន៨៨៩នាក់។

គួរជម្រាប់ថា ម្ហូប និងបង្អែមខ្មែចំនួន១០មុខ ដែលបានជាប់ចំណាត់ថ្នាក់ និងទទួលពាន មានដូចជា៖ ញ៉ាំក្រូចថ្លុងជាមួយកំពឹសទន្លេ, អាម៉ុកត្រី, ការីសាច់មាន់, សាច់គោអាំងទឹកប្រហុក, កង្កែបឆាម្រេចកំពត, សម្លប្រហើរ, ខប៉េងប៉ោះ, គ្រំបំពងជ្រក់ស្វាយ, បាយសម្រូបសណ្ដែកខ្មៅ, និងសង់ខ្យាល្ពៅ។ សម្រាប់ការប្រកួតប្រជែករយៈពេល៥ថ្ងៃ នៅប្រទេសថៃនេះ ក្រុមចុងភៅខ្មែរចំនួន៣២នាក់ បានដណ្ដើមជ័យលាភី ជាពាន់រង្វាន់១គ្រឿង និងមេដៃមាស ៣គ្រឿង, មេដៃប្រាក់ ៦គ្រឿង និងមេដៃសំរឹទ្ធ ១៧គ្រឿង៕

 

អត្ថបទទាក់ទង