ខ្មែរប៉ុស្ដិ៍ Close

ទីបំផុតអធិការបតីអូទ្រីសលោក Kurz វ័យ៣២ឆ្នាំនឹងត្រូវធ្លាក់ពីតំណែង ក្រោយសភាបោះឆ្នោតលែងទុកចិត្ត!

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 34
ទីបំផុតអធិការបតីអូទ្រីសលោក Kurz វ័យ៣២ឆ្នាំនឹងត្រូវធ្លាក់ពីតំណែង ក្រោយសភាបោះឆ្នោតលែងទុកចិត្ត! ទីបំផុតអធិការបតីអូទ្រីសលោក Kurz វ័យ៣២ឆ្នាំនឹងត្រូវធ្លាក់ពីតំណែង ក្រោយសភាបោះឆ្នោតលែងទុកចិត្ត!

(អូទ្រីស)ទីបំផុតអធិបការបតីអូទ្រីសលោកSebastian Kurz និងរដ្ឋាភិបាលរបស់លោកត្រូវបានសភាបោះឆ្នោត«មិនផ្តល់ទំនុកចិត្តឬលែងទុកចិត្ត» ដោយប្រការនេះនឹងបើកផ្លូវឲ្យប្រធានាធិបតីអូទ្រីសជាអ្នកសម្រេចចិត្តជ្រើសតាំងបុគ្គលថ្មីដើម្បីឡើងធ្វើជាអធិការបតីបន្តពីលោកKurzនេះបើតាមការចេញផ្សាយដោយសារព័ត៌មានBBC នាយប់ថ្ងៃចន្ទទី២៧ខែឧសភាឆ្នាំ២០១៩។

សម្រាប់អធិការបតីអូទ្រីសថ្មីដែលនឹងត្រូវជ្រើសតាំងនោះនឹងត្រូវមានតួនាទីត្រឹមតែជាអ្នកគ្រប់គ្រងរដ្ឋាភិបាលចាំផ្ទះតែប៉ុណ្ណោះរហូតដល់ប្រទេសអឺរ៉ុបមួយនេះរៀបចំការបោះឆ្នោតនៅខែកញ្ញាខាងមុខនេះ។លោកKurz ដែលមាននាមជាមេដឹកនាំវ័យក្មេងបំផុតនៅអាយុ៣២ឆ្នាំគឺជាមេដឹកនាំគណបក្សអភិរក្សនិយមប្រជាជនអូទ្រីស(APP) គឺជាអធិការបតីតអូទ្រីសដំបូងហើយដែលត្រូវបានសភាបោះឆ្នោតលែងទុកចិត្តគិតចាប់តាំងពីការបញ្ចប់សម័យសង្គ្រាមអូទ្រីសមក។

គួរបញ្ជាក់ថាការធ្លាក់ចុះប្រជាប្រិយភាពរបស់លោកKurz រហូតឈានដល់បោះឆ្នោតផ្តល់ទំនុកចិត្តពីសភាបានកើតមានឡើងបន្ទាប់ពីការបែកធ្លាយវីដេអូនៃអនុអធិការបតីអូទ្រីសលោកStrache ធ្វើការទាក់ទងជាមួយកូនស្រីមហាសេដ្ឋីរុស្ស៊ីដោយមានការសន្យាជួយលោកឲ្យមានប្រជាប្រិយភាព។

ក្រោយការបែកធ្លាយខាងលើនេះរដ្ឋមន្ត្រីទាំងអស់មកពីគណបក្សសេរីនិយមបានសម្រេចចិត្តលាលែងពីតំណែង។វីដេអូនេះត្រូវបានថតនៅឯវីឡាលំហែកាយមួយកន្លែងនៅលើកោះIbiza នៅប្រទេសអេស្ប៉ាញកាលពីខែកក្កដាឆ្នាំ២០១៧ដោយបង្ហាញថាលោកStrache បានសន្យាផ្ដល់កិច្ចសន្យារដ្ឋនានាជាថ្នូរនឹងការទទួលបានការគាំទ្រពីទីក្រុងម៉ូស្គូដោយគេឃើញមានស្ត្រីម្នាក់ដែលគេជឿជាក់ថាជាក្មួយស្រីរបស់មហាសេដ្ឋីរុស្ស៊ីឈ្មោះIgor Makarov

ក្រោយមកទៀតលោកSebastian Kurz បានស្នើឱ្យមានការបោះឆ្នោតមុនអាណត្តិនៅខែកញ្ញាខាងមុខក្រោយរដ្ឋាភិបាលចម្រុះរបស់លោកជាមួយគណបក្សសេរីនិយមបានរលំរលាយនិងបានតែងតាំងរដ្ឋមន្ត្រីចំនួន០៤រូបក្នុងនោះរួមមានរដ្ឋមន្ត្រីមហាផ្ទៃការពារជាតិដឹកជញ្ជូននិងរដ្ឋមន្ត្រីសង្គមកិច្ច។បន្ថែមពីលើនេះលោកក៏បានតែងតាំងរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់លោកគឺលោកHartwig Loeger ជាអនុអធិការបតីផងដែរហើយក្រុមរដ្ឋមន្ត្រីថ្មីសុទ្ធតែស្បថឡើងកាន់តំណែងភ្លាមៗនៅចំពោះមុខប្រធានាធិបតីអូទ្រីសលោកAlexander Van der Bellen កាលពីថ្ងៃពុធសប្តាហ៍មុន៕