ទីបំផុតអធិការបតីអូទ្រីសលោក Kurz វ័យ៣២ឆ្នាំនឹងត្រូវធ្លាក់ពីតំណែង ក្រោយសភាបោះឆ្នោតលែងទុកចិត្ត!
(អូទ្រីស)៖ទីបំផុតអធិបការបតីអូទ្រីសលោកSebastian Kurz និងរដ្ឋាភិបាលរបស់លោកត្រូវបានសភាបោះឆ្នោត«មិនផ្តល់ទំនុកចិត្តឬលែងទុកចិត្ត» ដោយប្រការនេះនឹងបើកផ្លូវឲ្យប្រធានាធិបតីអូទ្រីសជាអ្នកសម្រេចចិត្តជ្រើសតាំងបុគ្គលថ្មីដើម្បីឡើងធ្វើជាអធិការបតីបន្តពីលោកKurz។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBBC នាយប់ថ្ងៃចន្ទទី២៧ខែឧសភាឆ្នាំ២០១៩។ សម្រាប់អធិការបតីអូទ្រីសថ្មីដែលនឹងត្រូវជ្រើសតាំងនោះនឹងត្រូវមានតួនាទីត្រឹមតែជាអ្នកគ្រប់គ្រងរដ្ឋាភិបាលចាំផ្ទះតែប៉ុណ្ណោះរហូតដល់ប្រទេសអឺរ៉ុបមួយនេះរៀបចំការបោះឆ្នោតនៅខែកញ្ញាខាងមុខនេះ។លោកKurz ដែលមាននាមជាមេដឹកនាំវ័យក្មេងបំផុតនៅអាយុ៣២ឆ្នាំគឺជាមេដឹកនាំគណបក្សអភិរក្សនិយមប្រជាជនអូទ្រីស(APP) គឺជាអធិការបតីតអូទ្រីសដំបូងហើយដែលត្រូវបានសភាបោះឆ្នោតលែងទុកចិត្តគិតចាប់តាំងពីការបញ្ចប់សម័យសង្គ្រាមអូទ្រីសមក។ គួរបញ្ជាក់ថាការធ្លាក់ចុះប្រជាប្រិយភាពរបស់លោកKurz រហូតឈានដល់បោះឆ្នោតផ្តល់ទំនុកចិត្តពីសភាបានកើតមានឡើងបន្ទាប់ពីការបែកធ្លាយវីដេអូនៃអនុអធិការបតីអូទ្រីសលោកStrache