ខ្មែរប៉ុស្ដិ៍ Close

នគរបាលទូទាំងប្រទេសប្តេជ្ញាការពារឲ្យបានដាច់ខាតនូវសុខសន្តិភាពដែលបានមកដោយលំបាកនេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 43

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿនអគ្គស្នងការនគរ បាលជាតិបានបញ្ជាក់សាជាថ្មីថានគរបាលទូទាំងប្រទេសប្តេជ្ញាការពារឲ្យបានដាច់ខាតនូវជាតិសាសនា ព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញនិងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ហើយនិងមិនអនុញ្ញាតឲ្យបុគ្គលណា ដែលឃុបខិតជាមួយបរទេសធ្វើបដិវត្តន៍ពណ៌បំផ្លាញសុខសន្តិភាពនៅកម្ពុជានោះឡើយ។

ការប្តេជ្ញារបស់អគ្គស្នងការនគរបាលរូបនេះគឺបានធ្វើឡើង ក្នុងឱកាសប្រារព្ឋពិធីអបអរសាទរខួបអនុស្សាវរីយ៍នៃ ការកកើតកងកម្លាំងនគរបាលកម្ពុជាលើកទី៧៤ (១៦ឧសភា១៩៤៥-១៦ឧសភា២០១៩)នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះនៅទីស្តីការក្រសួងមហាផ្ទៃក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួង មហាផ្ទៃ និងវត្តមានរបស់មន្រ្តីនគរបាលគ្រប់ជាន់ថ្នាក់ជាច្រើនទៀត។

ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ថា «មន្ត្រីនគរបាលជាតិ បានចូលរួមពលិកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រួមសហការគ្នាទប់ស្កាត់បានរាល់ការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ការពារសុវត្ថិភាព សណ្ដាប់ធ្នាប់នៃសកម្មភាពបាតុកម្ម-កូដកម្ម ហើយបាន បញ្ចៀសនូវសកម្មភាពភេរវកម្ម ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ការពារពិធីបុណ្យជាតិ-អន្តរជាតិ បានជាច្រើនករណីប្រកបដោយសុវត្ថិភាព ជូនបងប្អូនជនរួមជាតិ និងថ្នាក់ដឹកនាំជាតិ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារបាវនាជាតិ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ និងទប់ស្កាត់បានទាន់ពេលវេលា ក្នុងការប៉ុនប៉ងណាមួយរបស់អមិត្តដែលចង់ផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតដ៏ត្រឹមត្រូវពីប្រជាពលរដ្ឋ»

អត្ថបទទាក់ទង