រឿង «បុរសអ្នកចេះដឹងលើសគេ»
បុរសម្នាក់ចង់ក្លាយជាឧបរាជ ក៏ទៅប្រលងនៅរាជធានី។ ពេលប្រលងរួច មហាក្សត្រហៅបុរសនោះទៅជួប មហាក្សត្រសួរថា តេីឯងចង់ធ្វេីការប្រភេទណា ឯងចេះអ្វីខ្លះបុរសនោះឆ្លេីយដោយអំនួតថា គេចេះច្រេីនណាស់ ហេីយគេចង់ធ្វេីជាឧបរាជ។ លឺហេីយមហាក្សត្រសេីច ហេីយទ្រង់ប្រាប់បុរសនោះថា យេីងនឹងអោយឯងធ្វេី ឧបរាជ តែឯង ត្រូវទៅឃ្វាលសេះ១ខែសិន សេះនោះមាន១០ក្បាល ឯងត្រូវអោយវាដេកម៉ោង១យប់ ហេីយឯងត្រូវក្រោកម៉ោង៥ភ្លឺរកស្មៅខ្ចីដែលទេីបត្រូវសន្សេីមអោយវាស៊ី ក្រោយមកឯងធ្វេីរបាយការដាក់មកយេីងពិនិត្យ ដោយហាមកុហក់ទោះមានព្រឹត្តការណ៍យ៉ាងណាក៏ដោយ។
ស្ដាប់ចប់បុរសនោះក៏ទៅឃ្វាលសេះ មួយខែក្រោយមកគេយករបាយការណ៍មកអោយស្ដេចមេីល។
របាយការណ៍បង្ហាញថា៖
សេះ ១០ ងាប់អស់ ៥, សេះនៅសល់៥ ស្គមស្គាំង, សេះពណ៌ស ក្លាយជាប្រផេះ។
ស្ដេចសួរថាហេតុអ្វីបានលទ្ធផលមិនល្អ ?
បុរសនោះថា គាត់ហត់នឿយពេកក្រោកមិនទាន់រកស្មៅ អត់ងងុយគ្មានពេលបានមុជទឹកអោយសេះឯសេះខ្លះមិនស្ដាប់បង្គាប់ផាយគាត់អោយរងរបួសគាត់ក៏វាយសេះនោះបណ្ដាលអោយស្លាប់ខ្លះ។
ស្ដាប់លឺហេីយស្ដេចប្រាប់ថា ឯងទៅស្រុកកំណេីតវិញចុះ មិនបាច់បំរេីរាជការទេ។
លឺភ្លាមបុរសនោះ បាននិយាយថា ស្ដេចមេីលងាយគាត់ណាស់ ដែលយកអ្នកចេះដឹងអោយទៅឃ្វាលសេះទៅវិញ មិនសមនឹងចំណេះគាត់ទេ អ្នកចេះដឹងគេសមការងារឋានៈខ្ពស់មិនមែនឃ្វាលសេះទេ។
ស្ដេចក៏បន្ទូលប្រាប់វិញ៤ចំណុច៖
១. ត្រឹមក្រោកអោយចំណីសេះឯងថាហត់ ឯងម្ដេចអាចមេីលរបាយការបញ្ហារបស់រាស្ត្រអត់ងងុយបានទៅ ព្រោះមន្ត្រីល្អត្រូវដេកក្រោយរាស្ត្រ ងេីបមុនរាស្ត្រ សមត្ថភាពលះបង់កម្លាំងរបស់ឯងមានមិនស្មេីអាមាត្រម្នាក់ផង។
២. ត្រឹមសេះផាយឯង ឯងមិនអាចអត់ធ្មត់បានផង តេីឯងអាចអត់ធ្មត់ពេលរងការរិះគន់ ជួបបញ្ហាស្មុគស្មាញ ជាពិសេសរងការមួលបង្កាច់ បានយ៉ាងណាទៅ ? ព្រោះមន្ត្រីពូកែតែងមានអ្នកឈ្នានិះ អ្នកស្អប់ មន្ត្រីធ្វេីច្រេីនតែងមានអ្នករិះគន់ បេីអត់ធ្មត់មិនបានឯងឈរក្នុងដំណែងបំរេីរាស្ត្រម្ដេចនឹងបាន ? សមត្ថភាពអត់ធ្មត់របស់ឯងមានមិនស្មេីអ្នកឈរយាមទ្វាវាំងផង។
៣. ត្រឹមសេះ១០ក្បាលជាសត្វតិរច្ឆានចេះតែឃ្លាន ចេះតែរត់ និងដេក ឯងគ្រប់គ្រង មានខ្លះងាប់ ខ្លះរបួស ឯងគ្រប់គ្រងមិនបានផង តេីឯងមានសមត្ថភាពឯណាទៅគ្រប់គ្រងមនុស្សរាប់លាននាក់ដែលមានសតិសម្បជ្ជញ្ញៈ មានការលោភលន់ បាននោះ ? សមត្ថភាពនៃការគ្រប់គ្រងរបស់ឯងមិនស្មេីចៅហ្វាយស្រុកមួយផង។
៤. ត្រឹមយេីងពន្យល់ឯង ឯងថាយេីងមេីលងាយឯង ឯងប្រតិកម្មមួយរំពេច តេីឯងម្ដេចនិងអាចនឹងនរ ក្នុងនាមជាមន្ត្រីដែលមានស្មារតីរឹងមាំដោះស្រាយបញ្ហាជាតិបាន ? សមត្ថភាពនៃការគ្រប់គ្រងអារម្មណ៍របស់ឯងមិនស្មេីនិងភីលាងមួយផង។
ព្រះមហាក្សត្រក៏បានប្រាប់បន្ថែមថា ៖ ចំណេះមួយមុខមិនគ្រប់គ្រាន់ទេក្នុងការក្លាយជាអ្នកជោគជ័យ និងអ្នកដឹកនាំ បេីគ្មាន ភាពអត់ធ្មត់ បទពិសោធន៍ ការដាក់ខ្លួន ភាពសុច្ចរឹត និងភាពនឹងនរ រួមទាំងគុណធម៌ សីលធម៌ សច្ចធម៌ ។
ស្ដាប់ចប់ បុរសនោះអៀនខ្លួនពេកក៏លាមហាក្សត្រទៅស្រុកកំណេីតវិញទៅ !