ខ្មែរប៉ុស្ដិ៍ Close

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ តែងតាំង លោក អ៊ុំ រាត្រី ជាអភិបាលខេត្តបន្ទាយមានជ័យជំនួស លោក សួន បវរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 62
ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ តែងតាំង លោក អ៊ុំ រាត្រី ជាអភិបាលខេត្តបន្ទាយមានជ័យជំនួស លោក សួន បវរ លោក អ៊ុំ រាត្រី

ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ បានចេញព្រះរាជក្រឹត្យ តែងតាំងលោក អ៊ុំ រាត្រី ជាអភិបាលខេត្តបន្ទាយមានជ័យ ជំនួសលោក សួន បវរ ដែលត្រូវបានផ្ទេរភារកិច្ច ទៅបម្រើការងារនៅក្រសួងមហាផ្ទៃ។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅមុននេះ។

ការចេញព្រះរាជក្រឹត្យនេះ បានធ្វើឡើងបន្ទាប់ពីមានការទូលថ្វាយដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីស្នើផ្ទេរភារកិច្ច លោក សួន បវរ ឱ្យមកបម្រើការងារនៅក្រសួងមហាផ្ទៃ ហើយតែងតាំងអភិបាលរងខេត្តម្នាក់ គឺលោក អ៊ុំ រាត្រី ជាអភិបាលខេត្តជំនួសវិញ។

ជាការកត់សម្គាល់ ការផ្លាស់ប្ដូរភារកិច្ចអភិបាលខេត្តបន្ទាយមានជ័យខាងលើនេះ បានកើតមានឡើង ក្រោយពីលោក សួន បវរ ត្រូវបានស្ដ្រីម្នាក់អះអាងថា ជាស្រីកំណាន់បានប្ដឹងផ្ដល់ ពាក់ព័ន្ធទៅនឹងចំណងស្នេហារបស់ពួកគេដែលធ្លាប់រស់នៅជាមួយគ្នា។

ការប្រកាសចូលកាន់តំណែងអភិបាលខេត្តបន្ទាយមានជ័យថ្មី ជាផ្លូវការ នឹងធ្វើឡើងក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ឆាប់ៗខាងមុខនេះ៕

ខាងក្រោមនេះជាព្រះរាជក្រឹត្យព្រះមហាក្សត្រ៖

ប្រភព៖ Fresh News

អត្ថបទទាក់ទង