ខ្មែរប៉ុស្ដិ៍ Close

លោក ហ៊ុន ម៉ានី ជំរុញឱ្យយុវជនស.ស.យ.ក ពង្រឹងខ្លួនឱ្យរឹងមាំ ដើម្បីចូលរួមជួយសង្គមជាតិ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 44

នៅបណ្ណាល័យវិទ្យាល័យពោធិ៍សាត់ នាថ្ងៃទី៧ ខែឧសភាឆ្នាំ២០១៩ លោក ហ៊ុន ម៉ានី បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តពោធិ៍សាត់ចំនួន ៥៤៤នាក់។

ក្នុងឱកាសនៃការជួបជុំក្រុមគ្រួសារ ស.ស.យ.ក នេះក៏មានវត្តមានអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់លោក ឈុន សុង ប្រធានក្រុមប្រឹក្សាខេត្ត ជាទីប្រឹក្សាជាន់ខ្ពស់ ( ស ស យ ក ) លោក ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក ហេង សុខគង់ សមាជិកអចិន្ត្រៃសហភាពសហព័ន្ធយុវជនកម្ពុជា នឹងជាប្រធានស.ស.យ.ក. ខេត្តពោធិ៍សាត់។

សមាជិកសមាជិកាម្នាក់ៗ តែងតែប្រត្តិបត្រយ៉ាងខ្ជាប់ខ្ជួនតាមគន្លងដឹកនាំរបស់ឥស្សរជនកម្ពុជា និងបានខិតខំអស់ពីកម្លាំងកាយចិត្តក្នុងការចូលរួមជាមួយសង្គមប្រកបដោយគុណធម៌ និងទឹកចិត្តអង់អាចក្លាហានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិ និងអនាគតកម្ពុជា។

ក្នុងនោះដែរ លោក ហ៊ុន ម៉ានី បានជម្រុញអោយ ស.ស.យ.ក ពង្រឹងខ្លួនអោយរឹងមាំក្នុងការចូលរួមជួយសង្គមនឹងខិតខំបន្តជំរុញយុវជនជំនាន់ក្រោយអោយខិតខំរៀនសូត្រលុតដំខ្លួនដើម្បីអនាគតភ្លឺស្វាងដើម្បីជាតុិមាតុភូមិកម្ពុជា៕

អត្ថបទទាក់ទង