ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ​ ហ៊ុន សែន​ នាយករដ្ឋកម្ពុជា​ និងមេដឹកនាំអាស៊ាននៅលើនាវានៃទីក្រុងស៊ីដនីប្រទេសអូស្ត្រាលី

ដោយ៖ សន បទុម ​​ | ថ្ងៃអាទិត្យ ទី១៨ ខែមីនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 72
សម្តេចតេជោ​ ហ៊ុន សែន​ នាយករដ្ឋកម្ពុជា​ និងមេដឹកនាំអាស៊ាននៅលើនាវានៃទីក្រុងស៊ីដនីប្រទេសអូស្ត្រាលី សម្តេចតេជោ​ ហ៊ុន សែន​ នាយករដ្ឋកម្ពុជា​ និងមេដឹកនាំអាស៊ាននៅលើនាវានៃទីក្រុងស៊ីដនីប្រទេសអូស្ត្រាលី

យោងតាមការបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់សម្តេច​តេជោ​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨នេះ ដែលជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន រួមទាំងបណ្តាមេដឹកនាំអាស៊ានដទៃទៀត កំពុងស្ថិតនៅលើនាវានៃទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។

ដោយឡែក​ អ្នកប្រើ​ប្រាស់​បណ្តាញ​សង្គមហ្វេសប៊ុក​​មួយ​រូប​ ឈ្មោះ Em Channdath បាន​សរសេរនៅ​លើ​ Comment ក្នុង​ការ​បង្ហោះ​រូប​ភាពថ្នាក់​ដឹកនាំ​អាស៊ាន តាម​រយៈហ្វេសប៊ុកសម្តេច​តេជោ ហ៊ុន សែន ដែល​មាន​ខ្លឹម​សារ​យ៉ាង​នេះ​ថា​៖

Em Channdath ៖ បើទោះបីណាសេដ្ឋកិច្ចប្រទេសកម្ពុជាត្រូវបានហ៊ុមពទ្ធ័ដោយទណ្ឌកម្មពីសំណាក់បណ្ដាប្រទេសមហាអំណាចមួយចំនួននៅក្រោយឆ្នាំ១៩៧៩យ៉ាងណាក្ដី ក៏ប្រទេសដ៏កំសត់១នេះនៅតែខំត្រដររស់ដោយការអភិវឌ្ឍខ្លួនឯងបន្តិចម្ដងៗតាមរយៈការរិតចំណងមិត្តភាពការទូត នយោបាយ និងសេដ្ឋកិច្ចជាមួយបណ្ដាប្រទេសនាៗនៅក្នុងតំបន់ក៏ដូចអន្តរជាតិដោយផ្ដើមចេញពីជំហ៊ានគីង្គក់១ជំហ៊ានម្ដងៗប្រែខ្លួនពីប្រទេស១ដែលឯកោក្លាយខ្លួនជាសមាជិកទី១០របស់អាស៊ានក្នុងឆ្នាំ១៩៩៩ និងជាសមាជិកទី១៤៨របស់អង្គការពាណិជ្ជកម្មពិភពលោកក្នុងឆ្នាំ២០០៤ ពិសេសការរក្សារកំណើនសេដ្ឋកិច្ចពីចន្លោះ៥%ទៅ៧%ក្នុងរយៈកាល១ទសវត្សរ៍មកនេះ (យោងតាមរបាយការណ៍របស់ធនាគារពិភពលោកឆ្នាំ២០១៦)។ លើសពីនេះទៀតយុទ្ធសាស្ដ្រឈ្នះៗរបស់ប្រមុខរដ្ឋាភិបាលតេជោសែនបាននាំមកនូវសុខសន្តិភាពពេញបរិបូរណ៍ជូនជាតិ និងប្រជាជននៅចុងឆ្នាំ១៩៩៨តាមរយៈសមារហណកម្មខ្មែរក្រហមចូលរួមជាមួយរដ្ឋាភិបាល។ ហើយផ្ដើមចេញពីការយកចិត្តទុកដាក់លើកស្ទួយវិសយ័កសិកម្ម កសាងហេដ្ឋារចនាសម្ពន្ធ័ និង អភិវឌ្ឍន៍វិសយ័ឯកជននៃយុទ្ធសាស្ត្រត្រីកោណ ពិសេសការអភិវឌ្ឍធនធានមនុស្សនៃយុទ្ធសាស្ដ្រចតុកោណរបស់រាជរដ្ឋាភិបាលតេជោសែន កម្ពុជាបានប្រែមុខមាត់ជាថ្មីទាំងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ ជាក់ស្ដែងកម្ពុជាមិនគ្រាន់តែផ្ដល់សុខសន្តិភាព សុខដុមរមនាជូនជាតិខ្មែរប៉ុណ្ណោះទេ ប៉ុន្ដែកម្ពុជាក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់សម្ដេចតេជោ រួមជាមួយថ្នាក់ដឹកនាំដ៏ទៃទៀតនៅបានពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការរៀបចំ និងថែរក្សាសុវត្ថភាពជូនប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងឥស្សរៈជនជាន់ខ្ពស់របស់ប្រទេសមហាអំណាចធំៗជាច្រើនក្នុងការរៀបចំជំនួបកំពូលៗទាំងថ្នាក់តំបន់ ក៏ដូចអន្តរជាតិដោយទទួលបានជោគជ័យជាទីមោទនៈទៀតផង លើសពីនេះ តាមរយះរូបថតជំនួបប្រជុំកំពូលអាស៊ាន-អូស្ត្រាលីប៉ុន្មានសន្លឹកនេះ (រូបភាពពី Samdech Hun Sen Page) ពិតជាបានឆ្លុះបញ្ចាំងពីភាពស្មើមុខស្មើមាត់របស់កម្ពុជាជាមួយបណ្ដាប្រទេសក្នុងតំបន់ក៏ដូចនៅលើឆាកអន្តរជាតិតាមរយៈស្នាដៃដ៏បុិនប្រសប់ និងភាពវ័យឆ្លាតរបស់អតីតក្មេងវត្តម្នាក់នេះ ហើយក្នុងនាមជាយុវជនខ្មែរ១រូបនិយាយដោយស្មោះត្រង់ ខ្ញុំបាទពិតជាមានមោទនភាពខ្លាំងណាស់ដែលមានមេដឹកនាំខ្មែរម្នាក់ដែលមានភាពចាស់ទុំផ្នែកនយោបាយ ពិសេសមានចរិតទន់ភ្លន់តែរឹងមាំនៅក្នុងឆាកនយោបាយអន្តរជាតិ។ “ជយោ!សុខសន្តិភាពនិងសម្ដេចតេជោគឺតែ១ ការអភិវឌ្ឍនិងសម្ដេចតេជោគឺតែ១”៕

 

 

អត្ថបទទាក់ទង