ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងអំពីការដាក់ចេញនូវយុទ្ធសាស្ត្រជោគជ័យសំខាន់ៗចំនួន៣

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 50
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងអំពីការដាក់ចេញនូវយុទ្ធសាស្ត្រជោគជ័យសំខាន់ៗចំនួន៣ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងអំពីការដាក់ចេញនូវយុទ្ធសាស្ត្រជោគជ័យសំខាន់ៗចំនួន៣

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ក្រៅពីការដាក់ចេញដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះដើម្បីបង្រួមជាតិ និងទឹកដីនៅក្នុងប្រវត្តិសាស្រ្តកម្ពុជាកាលពីចុងឆ្នាំ១៩៩៨ លោក ក៏បានរំលឹកពីការដាក់ចេញនូវយុទ្ធសាស្ត្រជោគជ័យសំខាន់ៗចំនួន៣ថែមទៀត។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃចន្ទទី២២ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ការដាក់ចេញនូវយុទ្ធសាស្ត្រជោគជ័យសំខាន់ៗចំនួន៣គឺរួមមាន៖
ទី១- ប្រែក្លាយតំបន់សមរភូមិក្តៅទាំងអស់ឱ្យទៅជាតំបន់ដែលមានសន្តិភាព និងការអភិវឌ្ឍ។
ទី២- ប្រែក្លាយតំបន់ព្រំដែននៃប្រទេសជិតខាងឱ្យទៅជាតំបន់ដែលមានសន្តិភាព មិត្តភាព សហប្រតិបត្តិការល្អ និងការអភិវឌ្ឍ និង
ទី៣- ការតភ្ជាប់ផ្ទៃក្នុងខ្លួនឯង និងតភ្ជាប់ទៅប្រទេសជិតខាងក្នុងតំបន់ផង ដូចជាការតភ្ជាប់ទំនាក់ទំនងល្អជាមួយប្រទេសថៃជាដើម៕

អត្ថបទទាក់ទង