ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា លោកមិនដែលគ្រប់គ្រងសេដ្ឋកិច្ចតាមបែបកញ្ជើធ្លុះនោះទេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 56
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា លោកមិនដែលគ្រប់គ្រងសេដ្ឋកិច្ចតាមបែបកញ្ជើធ្លុះនោះទេ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា លោកមិនដែលគ្រប់គ្រងសេដ្ឋកិច្ចតាមបែបកញ្ជើធ្លុះនោះទេ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កម្ពុជាមានការរីកចម្រើនទៅមុខជាលំដាប់ តាមរយៈការខិតខំសន្សំថវិកាខ្លួនឯងដើម្បីអភិវឌ្ឍន៍គម្រោងនានា ដែលនេះមិនមែនជាអភិបាលកិច្ចស្មោគគ្រោកនោះឡើយ។ លោកនាយករដ្ឋមន្ត្រីបន្តថា លោកមិនដែលគ្រប់គ្រងសេដ្ឋកិច្ចតាមបែបកញ្ជើញធ្លុះឡើយ។

លោកបានថ្លែងដូចនេះ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាត្រូវមានថវិកាខ្លួនឯង ដើម្បីដោះស្រាយផលប៉ះពាល់ផ្សេងៗ ដែលកើតឡើងពីការអនុវត្តគម្រោងអភិវឌ្ឍន៍នានា។ លោកបានបន្តថា ប្រសិនបើបរទេសផ្តល់ជំនួយ និងឥណទានអភិវឌ្ឍន៍ ហើយយើងមិនមានថវិកាខ្លួនឯងដើម្បីបដិភាគនោះទេ ក៏គម្រោងនោះមិនអាចកើតឡើងបានដែរ៕

អត្ថបទទាក់ទង