ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី៖ សញ្ញាបត្រដែលខ្ញុំទទួលបានគឺជាមោទនភាពរបស់ប្រជាជនកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 47
លោកនាយករដ្ឋមន្ត្រី៖ សញ្ញាបត្រដែលខ្ញុំទទួលបានគឺជាមោទនភាពរបស់ប្រជាជនកម្ពុជា លោកនាយករដ្ឋមន្ត្រី៖ សញ្ញាបត្រដែលខ្ញុំទទួលបានគឺជាមោទនភាពរបស់ប្រជាជនកម្ពុជា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ការទទួល បានសញ្ញាបត្របណ្ឌិតកិត្តិយសនាពេលនេះ ពិតជាមានអត្ថន័យ សម្រាប់លោក និងប្រជាជនកម្ពុជា។ កម្ពុជាទើបទទួលបានសុខ សន្តិភាពត្រឹមតែ២០ ឆ្នាំប៉ុណ្ណោះ ថ្ងៃបិទបញ្ចប់សង្គ្រាមចុងក្រោយ គឺនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាការបិទបញ្ចប់សង្គ្រាម ដោយគ្មានការបង្ហូឈាម និងគ្មានការលូកដៃពីក្រៅ ជាការរួបរួមលើកដំបូង ក្នុងជាតិខ្មែរមិនធ្លាប់ មានរយៈពេលប្រមាណ ៥០០ឆ្នាំ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍បែបនេះ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នៅវិមានសន្តិភាពក្នុងពិធីអញ្ជើញទទួលសញ្ញាបត្រ បណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយពីសាកលវិទ្យាល័យគ្រើក(Krirk University) ដ៏ល្បីមួយនៅប្រទេសថៃ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា ក្រោយការបិទបញ្ចប់សង្គ្រាមរយៈពេល ២០ឆ្នាំមក កម្ពុជាទទួល បានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយរក្សាបានកំណើនប្រមាណ ៧ភាគរយ បានផ្លាស់ប្តូរពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែកសំខាន់លើវិស័យឧស្សាហកម្ម និងសេវាកម្ម។ ទន្ទឹមនេះរាជរដ្ឋាភិបាល នឹងខិតខំប្រឹងប្រែងបន្តទៀត ដើម្បីឲ្យកម្ពុជា ជាប្រទេសមាន ចំណូលមធ្យមកម្រិត ខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

អត្ថបទទាក់ទង