ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ វិមានឈ្នះឈ្នះ តំណាងឱ្យការបញ្ចប់សង្រ្គាម និងតំណាងឱ្យសុខសន្តិភាព និងឈ្នះជានិរន្តរ៍

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 35
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ វិមានឈ្នះឈ្នះ តំណាងឱ្យការបញ្ចប់សង្រ្គាម និងតំណាងឱ្យសុខសន្តិភាព និងឈ្នះជានិរន្តរ៍ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ វិមានឈ្នះឈ្នះ តំណាងឱ្យការបញ្ចប់សង្រ្គាម និងតំណាងឱ្យសុខសន្តិភាព និងឈ្នះជានិរន្តរ៍

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងសារជាថ្មីថា បច្ចុប្បន្នកម្ពុជាបានសាងសង់វិមានឈ្នះឈ្នះ ដែលមានអត្ថន័យជាប្រវត្តិសាស្រ្ត ពីការបញ្ចប់សង្រ្គាមជាស្ថាពរ តំណាងឱ្យកម្ពុជាមានសុខសន្តិភាព និងឈ្នះជានិរន្តរ៍ហើយបានកត់ត្រាទុកនូវសមិទ្ធផលសង្គមជាតិច្រើនឥតគណនាសម្រាប់កូនចៅជំនាន់ក្រោយបានសិក្សាស្វែងយល់អំពីប្រវត្តិសាស្រ្តកម្ពុជា។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ក្នុងពិធីទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយពីសាកលវិទ្យាល័យគ្រើក (Krirk University) ដ៏ល្បីមួយនៅប្រទេសថៃ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញនូវមោទនភាពជាមួយប្រជាជនកម្ពុជាទូទាំងប្រទេស ដែលបានរួមសុខរួមទុក្ខជាមួយលោក តាំងពីគ្រាលំបាករហូតមកដល់ពេលនេះ ហើយលោកក៏សូមចែករំលែកមោទនភាពទាំងនេះជាមួយក្រុមគ្រួសារ ឧត្តមភរិយា កូនៗ និងចៅៗជាទីស្រឡាញ់ ដែលតែងតែផ្តល់កម្លាំងចិត្ត និងស្ថិតនៅជាប់ជានិច្ចជាមួយលោក នៅគ្រប់កាលៈទេសៈដើម្បី ឱ្យលោកអាចបម្រើជាតិមាតុភូមិ ថែរក្សាបាននូវសុខសន្តិភាព ឱ្យបានគង់វង្សនិងធ្វើការអភិវឌ្ឍ បានរីកចម្រើនលើគ្រប់វិស័យ ដើម្បីប្រជាជនកម្ពុជាទូទាំងប្រទេសមានជីវភាពរស់នៅសម្បូរសប្បាយថ្កុំថ្កើងរុងរឿងជារៀងរហូត៕

អត្ថបទទាក់ទង