ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់តម្លៃខ្ពស់ទៅលើការបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីបំពេញតម្រូវការទីផ្សារការងារ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 7
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់តម្លៃខ្ពស់ទៅលើការបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីបំពេញតម្រូវការទីផ្សារការងារ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់តម្លៃខ្ពស់ទៅលើការបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីបំពេញតម្រូវការទីផ្សារការងារ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់តម្លៃខ្ពស់ទៅលើការបណ្តុះបណ្តាលវិជ្ជាជីវៈដែលលោកតែងតែផ្តល់ការឧបត្ថម្ភគាំទ្រកន្លងមកដល់អង្គការចំនួន៤ផងដែរដើម្បីសំដៅទៅដល់ការអភិវឌ្ឍជំនាញវិជ្ជាជីវៈសម្រាប់សិស្សទាំងអស់នោះ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុបចំនួនជិត ២ពាន់នាក់ ក្នុងនោះមាននារី ៦៧៦នាក់ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ការងារអ្វីក៏ដោយមិនមានអ្វីថោកទាបនោះទេ សំខាន់យើងចេះឱ្យវាប្រាកដ មានលុយហូរចូល មានការងារធ្វើហើយ។ ប៉ុន្តែពេលខ្លះយើងមានសញ្ញាបត្រព្យួរនៅជញ្ជាំងពេញ ក៏ប៉ុន្តែយើងដើររកការងារមិនបានព្រោះមិនត្រូវនឹងជំនាញនោះ។

ទោះបីជាយ៉ាងណា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា លោក ក៏នៅតែផ្តោតការយកចិត្តទុកដាក់ដល់ការបណ្តុះបណ្តាលកម្រិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតផងដែរ។ លោកបានបន្តថា កម្ពុជាយើងបច្ចុប្បន្នមិនទាន់មានការផ្គត់ផ្គង់អ្នកបច្ចេកទេសគ្រប់គ្រាន់នោះទេដែលប្រការនេះហើយដែលជាចំណុចយើងត្រូវធ្វើការខិតខំបណ្តុះបណ្តាលអ្នកជំនាញរបស់យើងដើម្បីចូលរួមនៅពេលដែលមានការវិនិយោគចូលមកងាយដោះស្រាយការងារធ្វើ ហើយយើងអាចផ្តល់ធនធានមនុស្សដល់គេបានគ្រប់គ្រាន់៕

អត្ថបទទាក់ទង