លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ សូមបងប្អូនប្រជាពលរដ្ឋ ថែរក្សាសុខភាពកុំអោយឆ្លងជំងឺកូវីដ-១៩
នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួនរួមជាមួយឃ្លីបវីដេអូ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ទោះបីកម្ពុជាយើងមានអត្រាឆ្លងកូវីដ-១៩ទាប ឬទោះបីពុំមានអ្នកជំងឺស្លាប់ដោយសារជំងឺកូវីដ-១៩ ប៉ុន្តែសូមបងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នគ្រប់ ពេលកុំមើលស្រាលជំងឺកូវីដ-១៩អោយសោះ ព្រោះជំងឺរលាកផ្លូវដង្ហើមនេះគឺជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវបំផុត ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា អ្វីដែលយើងទាំងអស់គ្នាអាចធ្វើបានងាយៗគឺឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹលសម្លាប់មេរោគ ឬទឹកអាល់ កុល ហើយប្រើប្រាស់ម៉ាសអោយបានជាប្រចាំ។ យើងរស់នៅត្រូវមានសុខភាពល្អ ព្រោះបើអស់សុខភាពហើយ អ្វីៗក៏នឹងបាត់បង់ទៅជាមួយដែរ៕