ខ្មែរប៉ុស្ដិ៍ Close

ផ្អើលស្រុកខ្មែរទៀតហេីយ! Ganzberg បំបែកកំណត់ត្រាប្រវត្តិសាស្ត្រនាំយកតារា K-pop ល្បីៗលំដាប់ពិភពលោកមកអង្រួនមហាព្រឹត្តិការណ៍ប្រគំតន្រី្តនៅកោះពេជ្រនាថ្ងៃទី ២០ ខែធ្នូខាងមុខនេះ

ដោយ៖Sreyleak | ម្សិលមិញ ម៉ោង 21:14 pm GANZBERG ព័ត៌មានទូទៅ 173

លឿនសាហាវ សន្សំលុយអោយហើយទៅ។ លើកនេះមិនមែន១ មិនមែន២ តែនាំមកដល់ទៅ ៣ ក្រុមឯណោះ!

អស្ចារ្យខ្លាំងណាស់! នរណាមិនរំភើប ស្ងាត់ៗ Ganzberg ធ្វើអោយហ្វេនផ្អើលពេញរោងកុន ហ្វេនស្រែកហោ សប្បាយត្រេកអរ ជាមួយនឹងការបង្ហាញកំពូលតារាខេផប់រហូតដល់ទៅ៣ក្រុម នៅក្នុងមហាព្រឹត្តិការណ៍ Ganzberg Super Idol Next Chapter – Season X ដែលនឹងប្រព្រឹត្តទៅនាខែធ្នូខាងមុខនេះ។ ដឹងតែផ្អើលពិភពលោកទៀតហើយ!

Ganzberg ពិតជាមិនធ្វើអោយហ្វេនខកបំណងម្តងណាឡើយ ដោយក្នុងឆ្នាំ ២០២៦ នេះ Ganzberg បាននាំតារាខេផប់មកស្រុកខ្មែររហូតដល់ទៅ ៥ ដង ដែលគ្មានប្រទេសណាធ្វើបានដូចកម្ពុជាយើងឡើយ។ នេះជាមោទនភាពសម្រាប់ជាតិយើង ក្នុងការរួមចំណែកលើកស្ទួយវិស័យទេសចរ និងសេច្ចកិច្ចជាតិអោយកាន់តែរីកច្រើន ព្រមទាំងអោយពិភពលោកស្គាល់ខ្មែរយើងកាន់តែច្បាស់នូវវប្បធម៌ អត្តសញ្ញាណជាតិយើងបន្ថែមទៀត។

មហាព្រឹត្តិការណ៍តន្ត្រី GANZBERG SUPER IDOL NEXT CHAPTER – SEASON X នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខនេះ នឹងនាំមកនូវកំពូលតារា K-Pop ល្បីៗដូចជា Monsta X, Jay Park & Dayoung។

–        កំពូលតារាខេផប់ក្រុមបុរស MONSTA X ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៥ ក្រោមផលិតកម្ម Starship Entertainment។ ក្រុមនេះល្បីខ្លាំងដោយសារក្បាច់រាំដ៏មានថាមពល និងបទចម្រៀងល្បីៗដូចជា Hero និង Love Killa ដែលទទួលបានការគាំទ្រពីអ្នកស្រឡាញ់ K-Pop ជុំវិញពិភពលោក។

–        Jay Park  គឺជាកំពូលតារាចម្រៀង និងរ៉េប ដែលចាប់ផ្ដើមល្បីតាំងពីឆ្នាំ២០០៨ ជាមួយក្រុម 2PM មុនក្លាយជាតារាទោលដ៏ជោគជ័យ និងជាស្ថាបនិកផលិតកម្មតន្ត្រី AOMG។

–        រីឯតារាស្រី Dayoung គឺជាសមាជិកក្រុម WJSN ដែលបានបង្ហាញខ្លួនតាំងពីឆ្នាំ២០១៦ ហើយកាន់តែទទួលបានការចាប់អារម្មណ៍តាមរយៈបទទោល Body ក្នុងឆ្នាំ២០២៥។

ធ្លាប់តែក្តីស្រមៃចង់ជួបអាយដលមែនទេ? ពេលនេះបានក្លាយជាការពិតហើយ!

កុំភ្លេចត្រៀម Outfit Cool Cool Slay  ដើម្បីជួបជាមួយ IDOL dress code Blue Slay ត្រូវជាមួយ Ganzberg And Slay កុំអោយចាញ់ International Fan។ ហើយសំបុត្រទស្សនា នឹងត្រូវដាក់លក់នៅលើអេប BookMe+ នៅថ្ងៃទី ២ ខែវិច្ឆិកា ខាងមុខនេះហើយ៕

 

អត្ថបទទាក់ទង