ខ្មែរប៉ុស្ដិ៍ Close

១១ មីនា ខួប ២២ឆ្នាំ មោទនភាពជាខ្មែរនៃក្រុមហ៊ុន Cellcard ប្រវត្តិដ៏រឹងមាំក្នុងឧស្សាហកម្មបង្កើតថ្មី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៩ បច្ចេកវិទ្យា 140
១១ មីនា ខួប ២២ឆ្នាំ មោទនភាពជាខ្មែរនៃក្រុមហ៊ុន Cellcard ប្រវត្តិដ៏រឹងមាំក្នុងឧស្សាហកម្មបង្កើតថ្មី ១១ មីនា ខួប ២២ឆ្នាំ មោទនភាពជាខ្មែរនៃក្រុមហ៊ុន Cellcard ប្រវត្តិដ៏រឹងមាំក្នុងឧស្សាហកម្មបង្កើតថ្មី

១១-មីនា-១៩៩៧ ១១-មីនា-២០១៩ គឺ២២ឆ្នាំ ដែលយុវជនខ្មែរមួយរូប ហើយពេលនេះជាមហាសេដ្ឋី បានបង្កើតក្រុមហ៊ុន ទូរស័ព្ទចល័ត 012។ ពេលនោះគាត់មានអាយុរង្វង់៣០ឆ្នាំតែប៉ុណ្ណោះនោះគឺអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន Royal Group និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជានាពេលបច្ចប្បន្ន។

សូមជម្រាបថា ក្រុមហ៊ុន សែលកាត ដែលបានដំណើរការរយៈពេល២២ឆ្នាំមកនេះ បានក្លាយជាក្រុមហ៊ុនស្ដង់ដារមួយនៅកម្ពុជាដែលផ្ដល់នូវ គុណភាព អត្ថប្រយោជន៍ និងសេវាកម្មឈានមុខគេ និងបន្តយកចិត្តទុកដាក់ក្នុងកិច្ចអភិវឌ្ឍមធ្យោបាយថ្មីៗ ដើម្បីគាំទ្រ និងលើកស្ទួយមធ្យោបាយ ទំនាក់ទំនងរបស់អតិថិជនខ្លួនផងដែរ តាមរយៈការកែលម្អប្រព័ន្ធសេវាទូទៅ ការអភិវឌ្ឍ លើគម្រោង និងផលិតផលប្រកបដោយភាពច្នៃប្រឌិតថ្មីៗ ពិសេសផ្ដោតសំខាន់លើសេវាបម្រើអតិថិជនជាចម្បង។

សូមឈ្វេងយល់ពីប្រវត្តិដ៏រឹងមាំនៅក្នុងឧស្សាហកម្មបង្កើតថ្មីរបស់ក្រុមហ៊ុនមោទនភាពជាខ្មែរមួយនេះ៖

អតីតកាល

ក្រុមហ៊ុន CamGSM Co. Ltd. គឺជាក្រុមហ៊ុនដែលផ្គត់ផ្គង់សេវាទូរគមនាគមន៍យូរជាងគេនៅក្នុងប្រទេសកម្ពុជា ដែលមានអាយុកាល ២២ឆ្នាំមកហើយ និងមានអតិថិជនជាង ៣លាននាក់។

ក្រុមហ៊ុននេះបានដាក់ដំណើរការសេវាកម្មតាំងពីឆ្នាំ១៩៩៧ ដោយប្រតិបត្តិការណ៍រួមគ្នាជាមួយក្រុមហ៊ុន MillicomInternational Cellular លើការផ្តល់សេវាទូរស័ព្ទបង់ប្រាក់ជាមុនដោយប្រើកាតកោស។ ប្រតិបត្តិការណ៍រួមគ្នានេះមានឈ្មោះថា ក្រុមហ៊ុន Mobitel ដែលតែងតែជាក្រុមហ៊ុនឈានមុខគេនៅក្នុងទីផ្សារបង្កើតថ្មី ផ្នែកបច្ចេកវិទ្យានិងសេវាអតិថិជន។

នៅឆ្នាំ១៩៩៨ ក្រុមហ៊ុន Mobitel បានដំណើរការសេវាទូទាំងប្រទេសកម្ពុជា លើសេវាសារជាអក្សរដំបូងគេ និងសេវាទូរស័ព្ទ អន្តរជាតិប្រើប្រាស់ពីក្រៅប្រទេស។

នៅក្នុងឆ្នាំ២០០៥ ក្រុមហ៊ុននេះបានដាក់ដំណើរការបច្ចេកវិទ្យា 3G និងសេវាបន្ថែមតម្លៃ (Value Added Services ឬ VAS) ក៏ដូចជាគម្រោងចែករំលែកទឹកប្រាក់នៅឆ្នាំបន្ទាប់។

ព្រឹត្តិការណ៍ដ៏អស្ចារ្យគួរឱ្យកត់សម្គាល់គឹ ការដំណើរការបណ្ដាញបច្ចេកវិទ្យា 3G រួមទាំងការផ្លាស់ប្តូរឈ្មោះក្រុមហ៊ុនពី Mobitel ទៅជា សែលកាត (Cellcard) និងការវិនិយោគជាទឹកប្រាក់ជាង ២០០លានដុល្លារសម្រាប់ បណ្តាញសេវាជំនាន់ថ្មី (Next Generation Network ឬ NGN)។

ពីរឆ្នាំបន្ទាប់ពីទិញភាគហ៊ុនពី ក្រុមហ៊ុន Millicom មកក្រុមហ៊ុនសែលកាត បានក្លាយជាក្រុមហ៊ុនតែមួយគត់ដែលគ្រប់គ្រងដោយជនជាតិខ្មែរ១០០ភាគរយ ជាគុណតម្លៃដែលបានធ្វើឱ្យក្រុមហ៊ុននេះប្រកាន់ខ្ជាប់នូវពាក្យស្លោក «មោទនភាពជាខ្មែរ ឬ Proudly Khmer» មកដល់សព្វថ្ងៃ។

ជាមួយនឹងការបង្កើតថ្មី ដោយផ្តល់សេវាបង់ប្រាក់តាមទូរស័ព្ទដៃនៅពីឆ្នាំ២០១០ និង សេវាដំបូងគេLoyalty សម្រាប់អតិថិជន នៅឆ្នាំ២០១៣។ ការពង្រឹងបណ្តាញបន្ថែមទៀតនូវបច្ចេកវិទ្យា Small Cell Solutions ក្នុងការពង្រឹងបណ្តាញគ្របដណ្តប់ ដែលបានដាក់ដំណើរការនៅឆ្នាំ២០១៣ និងបច្ចេកវិទ្យា4G LTE នៅឆ្នាំ២០១៥។

ភាពជោគជ័យនៃបច្ចេកវិទ្យា 4G LTEនៅឆ្នាំ២០១៧ ការរីកដុះដាលនៃបច្ចេកវិទ្យា 4G LTE បានគ្របដណ្តប់ពី ៣០០ ទៅ៣,០០០កន្លែងទូទាំងប្រទេស។

ជាលទ្ធផល ក្រុមហ៊ុន សែលកាត ទទួលបានកំណើនអតិថិជនដល់១៤ភាគរយ និងការប្រើប្រាស់អ៊ីនធើណិតតាមទូរស័ព្ទដៃបានកើនដល់ជិត ៥០០ភាគរយ។

បច្ចេកវិទ្យា 4G LTE បានបន្តក្លាយការជោគជ័យសម្រាប់ក្រុមហ៊ុន សែលកាត និង ប្រទេសកម្ពុជា ដោយបន្តទាក់ទាញចំណាប់អារម្មណ៍ពីទូទាំងតំបន់និងអន្តរជាតិ។

ក្រុមហ៊ុន សែលកាត បានទទួលបានរង្វាន់សម្រាប់ទំនុកចិត្តលើបណ្តាញរបស់ខ្លួន វិសាលភាពគ្របដណ្តប់ និងល្បឿនពីក្រុមហ៊ុន ឯករាជ្យទូទាំងសកលលោក ដូចជា Ookla និង OpenSignal ក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នា (២០១៧ និង ២០១៨)។

 

ក្រុមហ៊ុន សែលកាត ក៏ទទួលបានចំណាត់ថ្នាក់លេខ១ នៅក្នុងប្រទេសកម្ពុជាលើសន្ទស្សន៍តម្លៃទំនិញសម្រាប់អតិថិជន (Consumer Value Index) លើតម្លៃគ្រប់ផលិតផល រួមទាំងតម្លាភាព និងសេវាកម្ម។

នៅឆ្នាំ២០១៧ ប្រទេសកម្ពុជា ទទួលបានកំណើនប្រើប្រាស់អ៊ីនធើណិតតាមទូរស័ព្ទដៃដល់ទៅ៣៦ភាគរយ ស្មើនឹងទឹកប្រាក់ ប្រមាណជាង៦១០លានដុល្លារ ចូលទៅក្នុងសេដ្ឋកិច្ចជាតិ។

ក្រុមហ៊ុន សែលកាត បានក្លាយជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យដោយបានធ្វើការបង្កើតបណ្តាញបច្ចេកវិទ្យា 4G ហើយបានធ្វើឱ្យតម្លៃប្រើប្រាស់អ៊ីធើណិតទូរស័ព្ទកាន់តែប្រើសើរជាងមុន ជូនប្រជាជនកម្ពុជាក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។

បច្ចុប្បន្ន

នៅថ្ងៃនេះ តើ សែលកាត ជានរណា?

ក្រុមហ៊ុន សែលកាត ឈរលើចក្ខុវិស័យរបស់ខ្លួនដោយផ្តល់បែបបទរស់នៅជូនអតិថិជនបែបឌីជីថល ក៏ដូចជាសេដ្ឋកិច្ចឌីជីថល។

ដើម្បីសម្រេចគោលដៅនេះ ក្រុមហ៊ុន សែលកាត បន្តបង្កើនល្បឿនទិន្នន័យចល័តនិងវិវឌ្ឍទីផ្សារទៅនឹងបច្ចេកវិទ្យាស្មាតហ្វូន។ សមាមាត្របច្ចុប្បន្ន មានទូរស័ព្ទ smartphone ប្រមាណ៣០ភាគរយ ទៅ ៧០ភាគរយ (កើនឡើងពី៦០ភាគរយកាលពីឆ្នាំមុន)។

ក្រុមហ៊ុន សែលកាត ប្រកាន់ខ្ជាប់អត្តសញ្ញាណរបស់ខ្លួន ជាក្រុមហ៊ុនរបស់ខ្មែរ និងគ្រួសារខ្មែរ លើគោលតម្លៃរបស់ក្រុមហ៊ុន គឺប្រពៃណីនិងទំនើបភាព ដែលជាការវិវឌ្ឍក្នុងការបន្សាំខ្លួនទៅនឹងបច្ចេកវិទ្យា និង ការបន្សាំខ្លួន។

ក្រុមហ៊ុន សែលកាត គឺជាមោទនភាពជាខ្មែរ។ បច្ចុប្បន្ន ក្រុមហ៊ុនសែលកាត កំពុងធ្វើការទំនាក់ទំនង និងយុទ្ធនាការជាក្រុមហ៊ុនសម្រាប់មនុស្សគ្រប់គ្នា និងគ្រប់ទីកន្លែង។

យុទ្ធសាស្ត្រនេះបានពង្រឹងខ្លួនក្នុងការផ្គត់ផ្គង់សេវាអ៊ីនធើណិតលើទូរស័ព្ទដៃនៅក្នុងប្រទសកម្ពុជា និង ជាក្រុមហ៊ុនដែលបោះជំហ៊ានចូលក្នុងទីផ្សារដែលប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់បែបបទនៃការរស់នៅ និងសេដ្ឋកិច្ច។

អនាគត

សម្រាប់ផែនការការរៀបចំសម្រាប់បច្ចេកវិទ្យា 5G ជាមួយនឹងបច្ចេកវិទ្យា 4G LTE គ្របដណ្តប់ស្ទើរគ្រប់ទីកន្លែង ចក្ខុវិស័យរបស់ ក្រុមហ៊ុនសែលកាត គឺការសាងសង់ស្ពានតម្រង់ទៅ បច្ចេកវិទ្យា 5G។ គោលបំណងរបស់ក្រុមហ៊ុន សែលកាត ក្នុងការណែនាំបច្ចេកវិទ្យា 5G នៅក្នុងប្រទេសកម្ពុជានេះ គឺដោយកា រផ្តល់នូវបច្ចេកវិទ្យាថ្មីៗដើម្បីជួយលោក អ្នកសម្រេចក្តីប្រាថ្នា (Enablerfor Dreams)។

ក្រុមហ៊ុន សែលកាត ជឿជាក់ថា ក្តីប្រាថ្នារបស់អតិថិជនរបស់ខ្លួនគឺការទទួលបានគុណភាពជីវិតប្រសើរជាងមុនតាមរយៈបច្ចេក វិទ្យា 5G នៅគ្រប់ការងារទាំងអស់។ក្រុមហ៊ុន សែលកាត កំពុងរៀបចំសាកល្បងដំណើរការបច្ចេកវិទ្យា 5G នៅចុងខែ កញ្ញា ឆ្នាំ២០១៨ ដែលជាបច្ចេកវិទ្យាទីមួយនៅក្នុងប្រទេសកម្ពុជានៅក្នុងត្រីមាសទី២ ឆ្នាំ២០១៩។

បច្ចេកវិទ្យា 5G នឹងរួមបញ្ចូល៖ ទិន្នន័យធំជាងមុន(Big Data),ស៊ីមអេឡិចត្រូនិក(E-Sim),ទីក្រុងឆ្លាត(Smart Cities),បច្ចេកវិទ្យា AI(Artificial Intelligence),បច្ចេកវិទ្យា AR (AugmentsនិងVirtual Reality)។

សូមបញ្ជាក់ថា បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន សែលកាត នឹងក្លាយជាស្ពានសម្រាប់ការងារទាំងនេះទៅក្នុងឧស្សាហកម្មរដ្ឋាភិបាល និងអតិថិជនក្នុងការធានាលើការពង្រឹងលើបច្ចេកវិទ្យាសម្រាប់គុណភាពជីវិតសម្រាប់ប្រជាជនកម្ពុជា៕