ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ព្រឹកនេះធ្វើការនៅផ្ទះរាសីឡើងដោយសារភរិយាចូលមកថតរូបជាមួយនៅក្នុងការិយាល័យ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 66
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ព្រឹកនេះធ្វើការនៅផ្ទះរាសីឡើងដោយសារភរិយាចូលមកថតរូបជាមួយនៅក្នុងការិយាល័យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ព្រឹកនេះធ្វើការនៅផ្ទះរាសីឡើងដោយសារភរិយាចូលមកថតរូបជាមួយនៅក្នុងការិយាល័យ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈទំព័រហ្វេសប៊ុកផ្លូវការណ៍បានបង្ហោះរូបភាពផ្អែមល្ហែមប៉ុន្មានសន្លឹកជាមួយលោកស្រី ប៊ុន រ៉ានី ដោយពោលពាក្យថា ព្រឹកនេះធ្វើការនៅផ្ទះរាសីឡើង ព្រោះមានភរិយាចូលមកថតរូបដល់ក្នុងការិយាល័យធ្វើការតែម្តង។

លោកនាយករដ្ឋមន្ត្រី តែងបានប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ក្នុងការទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទៅ ដើម្បីដោះស្រាយ និងទទទួលយកការសំណូមពរផ្សេងៗរបស់ពលរដ្ឋ ពាក់ព័ន្ធករណីអយុត្តិធម៌ ទំនាស់ដីធ្លី និងបញ្ហាផ្សេងៗជាច្រើនទៀត។

ទន្ទឹមគ្នានេះដែរ លោកនាយករដ្ឋមន្ត្រីក៏បានប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនផងដែរ ជាក់ស្តែងនាព្រឹកថ្ងៃទី២២កុម្ភៈនេះ លោកនាយករដ្ឋមន្ត្រីបានបង្ហោះរូបភាពផ្អែមល្ហែមជាច្រើនសន្លឹកជាមួយនឹងលោកស្រី ប៊ុន រ៉ានី អមដោយខ្លឹមសារថា “ព្រឹកនេះធ្វើការនៅផ្ទះរាសីឡើង ដោយប្រពន្ធចូលមកថតរូបជាមួយនៅក្នុងការិយាល័យតែម្តង។ សុំទោសពេលណាខ្ញុំពិនិត្យ និងចុះហត្ថលេខាលើឯកសារនៅផ្ទះខ្ញុំ តែងស្លៀកខោជើងខ្លី និងអាវដៃខ្លី។ កូនៗចៅៗ គេនៅផ្ទះរបស់គេ និងមានការងារដែលត្រូវធ្វើសម្រាប់កូនៗ ឯចៅៗទៅសាលារៀន។ តា និងយាយនៅផ្ទះតែ ២នាក់ ពេលណាខ្ញុំចេញទៅធ្វើការយាយនៅផ្ទះម្នាក់ឯង។ ពេលណាយាយចេញទៅធ្វើការ ខ្ញុំនៅផ្ទះម្នាក់ឯង។ ពេលចេញទៅធ្វើការទាំងអស់គ្នាផ្ទះនេះ អត់ម្ចាស់នៅទេ។ រាសីឡើងទាំងយាយទាំងតានៅផ្ទះទាំងអស់គ្នា ហើយយាយមកថតរូបក្នុងការិយាល័យដែលខ្ញុំយករូបថតនេះបង្ហោះ facebook មិនឱ្យគាត់ដឹង”៕

អត្ថបទទាក់ទង