ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់អ្នកក្រុមហ៊ុនមកពីបណ្តាប្រទេសនៅតំបន់អឺរ៉ុបទាំងអស់ឲ្យបន្តរកស៊ី និងស្នាក់នៅដោយក្តីរីករាយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 33
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់អ្នកក្រុមហ៊ុនមកពីបណ្តាប្រទេសនៅតំបន់អឺរ៉ុបទាំងអស់ឲ្យបន្តរកស៊ី និងស្នាក់នៅដោយក្តីរីករាយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់អ្នកក្រុមហ៊ុនមកពីបណ្តាប្រទេសនៅតំបន់អឺរ៉ុបទាំងអស់ឲ្យបន្តរកស៊ី និងស្នាក់នៅដោយក្តីរីករាយ

ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវដល់ក្រុមហ៊ុនមកពីបណ្តាប្រទេសនៅតំបន់អឺរ៉ុបទាំងអស់ ឲ្យបន្តរកស៊ី និងស្នាក់នៅដោយក្តីរីករាយក្រោមម្លប់សុខសន្តិភាពរបស់កម្ពុជា។ លោក បានបន្តអំពាវនាវដល់អ្នកវិនិយោគ និងធុរជនទាំងអស់ឲ្យបន្តជឿជាក់ក្នុងការរកស៊ីនៅកម្ពុជា ខណៈកម្ពុជាកំពុងធ្វើកំណែទម្រង់លើសេវាផ្សេងៗជាច្រើនទៀត ដើម្បីសម្រួលដល់ការរកស៊ី។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញការជឿជាក់ថា តាមរយៈការធ្វើកំណែទម្រង់ជាច្រើននេះ បរិយាកាសនៃការវិនិយោគនៅកម្ពុជានៅតែល្អប្រសើរ ពីព្រោះតាមរយៈការវាយតម្លៃជាថ្មីរកឃើញថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាមានរហូតដល់ទៅ ៧.៥ភាគរយ៕

អត្ថបទទាក់ទង