ខ្មែរប៉ុស្ដិ៍ Close

សកម្មជនអតីតគណបក្សសង្គ្រោះជាតិ មានការអាក់អន់ចិត្តយ៉ាងខ្លាំង ចំពោះសកម្មភាពរបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 5
សកម្មជនអតីតគណបក្សសង្គ្រោះជាតិ មានការអាក់អន់ចិត្តយ៉ាងខ្លាំង ចំពោះសកម្មភាពរបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក សកម្មជនអតីតគណបក្សសង្គ្រោះជាតិ មានការអាក់អន់ចិត្តយ៉ាងខ្លាំង ចំពោះសកម្មភាពរបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក

អ្នកចូលរួមវេទិការបស់ លោក សម រង្ស៊ី នៅសហរដ្ឋអាមេរិក បានទម្លាយ ឱ្យដឹងថា មូលហេតុដែលអង្គរក្ស លោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិ អូសដៃលោក ជុំ សុជាតិ សកម្មជនអតីតគណបក្សសង្រ្គោះជាតិ ចេញពីវេទិកានៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩នោះ គឺដោយសារតែសកម្មជនរូបនេះ ប៉ុនប៉ងសួរនាំ លោក សម រង្ស៊ី អំពីរឿងរ៉ាវរបស់ លោក កឹម សុខា ជាពិសេសពាក់ព័ន្ធនឹងការយក ជីវិតនយោបាយលោក កឹម សុខា ភ្នាល់គ្នាចំពោះការដោះលែង និងការវិលត្រឡប់ចូលស្រុករបស់ទណ្ឌិត សម រង្ស៊ី។

តាមព័ត៌មានដែលបានចុះផ្សាយនាពេលថ្មីៗនេះបានឱ្យដឹងថា នៅក្នុងវេទិកានោះ មិនមាននរណាម្នាក់ដែលនិយាយអំពីលោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិនោះទេ ប៉ុន្តែលោក ជុំ សុជាតិ ដែលជាមនុស្សរបស់លោក កឹម សុខា បានព្យាយាមចូលទៅសួរលោក សម រង្ស៊ី អំពីរឿងរ៉ាវនៃការភ្នាល់ឱ្យដោះលែង លោក កឹម សុខា និងការវិល ត្រឡប់ចូលស្រុករបស់ លោក សម រង្ស៊ី ប៉ុន្តែមិនទាន់ បានបង្ហើបអស់ ពីមាត់ផង អង្គរក្សរបស់លោក សម រង្ស៊ី ក៏បានចេញមកប្រើកម្លាំងបាយអូស លោក ជុំ សុជាតិ ចេញពីវេទិកាតែម្តង។

បើតាមសកម្មជនដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថា នៅអំឡុង ពេលរៀបចំវេទិកានោះ កញ្ញា កឹម មនោវិទ្យា នៅស្ថិតនៅក្នុងទីក្រុងនោះដែរ ប៉ុន្តែនាងមិនចូលរួមប្រជុំជាមួយលោក សម រង្ស៊ី នោះឡើយដោយទំនង យល់ថា កិច្ចប្រជុំនោះធ្វើឡើងសម្រាប់តែក្រុមរបស់លោក សម រង្ស៊ី តែប៉ុណ្ណោះ។

ការបណ្តេញលោក ជុំ សុជាតិ ចេញពីវេទិកា បានធ្វើឱ្យសកម្មជនដទៃទៀត រួមទាំងអ្នកគាំទ្រ អតីតគណបក្សសង្រ្គោះជាតិ មានការអាក់អន់ចិត្ត យ៉ាងខ្លាំងចំពោះសកម្មភាពរបស់លោក សម រង្ស៊ី និងបក្ខពួក ដែលមាត់ និយាយថា ឱ្យដោះលែងលោក កឹម សុខា ប៉ុន្តែនៅពេលប្រជុំផ្ទៃក្នុងបែរ ជាមិនឱ្យនិយាយរឿង លោក កឹម សុខា ទៅវិញ។ មួយវិញទៀត ការ បណ្តេញលោក ជុំ សុជាតិ ចេញពីវេទិកានេះ បានធ្វើឱ្យប្រជាពលរដ្ឋ ខ្មែរយល់កាន់តែច្បាស់ពីអ្នកប្រជាធិបតេយ្យក្លែងក្លាយរបស់ក្រុមធ្វើបក្សប្រហារ និងបង្ហាញថា សម រង្ស៊ី និងបក្ខពួកមួយក្តាប់តូច និយាយពីការ គោរពសិទ្ធិបញ្ចេញមតិ ប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្សតែលើបបូរ មាត់ប៉ុណ្ណោះ ហើយគ្មានសេចក្តីក្លាហាន ប្រឈមុខនឹងការពិត ឡើយ៕

អត្ថបទទាក់ទង