លោកឧបនាយករដ្ឋមន្ត្រី ស ខេង ថ្លែងថា ករណីលោក សម រង្ស៊ី ចង់ចូលស្រុកនោះ គឺលោករង់ចាំតែអនុវត្តច្បាប់តែប៉ុណ្ណោះ

ដោយ៖ សន ប្រាថ្នា​​ | ថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០១៩​ | ទស្សនៈ - នយោបាយ | 0 |
លោកឧបនាយករដ្ឋមន្ត្រី ស ខេង ថ្លែងថា ករណីលោក សម រង្ស៊ី ចង់ចូលស្រុកនោះ គឺលោករង់ចាំតែអនុវត្តច្បាប់តែប៉ុណ្ណោះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង ថ្លែងថា ករណីលោក សម រង្ស៊ី ចង់ចូលស្រុកនោះ គឺលោករង់ចាំតែអនុវត្តច្បាប់តែប៉ុណ្ណោះ

លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា លោក សម រង្ស៊ី ក្នុងលទ្ធភាព ៥០ ភាគរយអាចប្រថុយវិលត្រឡប់ចូលមកកម្ពុជាវិញ ដោយសារតែអស់ផ្លូវដើរ ខណៈកងទ័ពបានប្រកាសវាយកម្ទេចជនក្បត់ជាតិដែលប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតឡើងតាមរយៈការបោះឆ្នោតដោយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងចាប់ខ្លួនរូបលោកដោយសារតែលោកមានទោសតាមអំណាចសាលដីកាស្ថាពរ។ លោក បានថ្លែងបែបនេះ នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤១ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅខេត្តបាត់ដំបង នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩។

លោកឧបនាយករដ្ឋមន្រ្តី ស ខេង បានថ្លែងថា ការរត់ចោលស្រុក និងការប្រកាសចូលមកវិញរបស់លោក សម រង្ស៊ី មិនមែនជាលើកទី ១ ទេ។ លោកបានពន្យល់ដល់ពលរដ្ឋកុំឱ្យយល់ច្រឡំថា ការរត់គេចខ្លួនទៅបរទេសរបស់លោក សម រង្ស៊ី គឺជាការនិរទេសខ្លួន ឬជាការបណ្ដេញចេញ។ លោកបានបញ្ជាក់ថា លោកមិនដែលរារាំងលោក សម រង្ស៊ី មិនឱ្យត្រឡប់មកកម្ពុជាវិញទេ គឺលោកមានតែរង់ចាំអនុវត្តច្បាប់ប៉ុណ្ណោះ។

លោកឧបនាយករដ្ឋមន្ត្រី ស ខេង យល់ឃើញថា ការប្រកាសវិលចូលស្រុកនេះ គឺជាល្បិចដដែលៗរបស់លោកសម រង្ស៊ី ដើម្បីរក្សាកម្លាំងខាងក្នុងគ្រប់គ្រងកម្លាំងខាងក្នុងដើម្បីរក្សាក្ដីសង្ឃឹមថា សម រង្ស៊ី នៅតែជាមេដឹកនាំមានឥទ្ធិពល៕

សូមទស្សនាវីដេអូខាងក្រោម៖

សម្ដេចក្រឡាហោម ស ខេង ៖ ការប្រកាស វិលត្រឡប់ចូល ប្រទេសរបស់ ទណ្ឌិត សម រង្ស៊ី គឺគ្រាន់តែ ជាការកំដរ នយោបាយទ័លច្រក​តែប៉ុណ្ណោះ​ ។

Posted by Samdech Krolahom Sar Kheng, Cambodian Deputy Prime Minister on Saturday, 26 January 2019

បញ្ចេញមតិ
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង