ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាធ្លាប់បានឆ្លងកាត់ឆ្អែតដោយសារសង្រ្គាម និងរបបប្រល័យពូជសាសន៍

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 39
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាធ្លាប់បានឆ្លងកាត់ឆ្អែតដោយសារសង្រ្គាម និងរបបប្រល័យពូជសាសន៍ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាធ្លាប់បានឆ្លងកាត់ឆ្អែតដោយសារសង្រ្គាម និងរបបប្រល័យពូជសាសន៍

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ កម្ពុជាយើងមានការរីកចម្រើនទៅមុខជាលំដាប់គួរឱ្យកត់សម្គាល់ពីមួយថ្ងៃទៅមួយថ្ងៃដូចឃើញនឹងភ្នែកស្រាប់ដូចជាសំណង់អាគារទាបខ្ពស់តូចធំ ផ្លូវថ្នល់ខ្វាត់ខ្វែង ស្ពានអាកាស និងរោងចក្រ សាលារៀន មន្ទីរពេទ្យ បូរី សណ្ឋាគារ និងផ្សារទំនើប កំពុងកើតឡើងយ៉ាងច្រើនបន្តបន្ទាប់នៅក្នុងប្រទេសជាតិរបស់យើង។ លោកក៏មិនភ្លេចក្នុងការរំលឹកផងដែរថា យើងលំបាកវេទនាខ្លាំងណាស់ទម្រាំបានឆ្លងរួចផុតពីសង្រ្គាម និងរបបប្រល័យពូជសាសន៍ប៉ុលពត ហើយកម្ពុជាធ្លាប់បានឆ្លងកាត់ឆ្អែតដោយសារសង្រ្គាមនិងរបបប្រល័យពូជសាសន៍។

នៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ បានបញ្ជា់ថា «មើលរូបថតខ្ញុំនិងភរិយា គឺមិនគួរអោយជឿថា កម្ពុជាយើងបានរីកចម្រើនលឿនមកដល់ដំណាក់កាលនេះ! យើងលំបាកវេទនាខ្លាំងណាស់ ទម្រាំបានឆ្លងរួចផុតពីសង្រ្គាមនិងរបបប្រល័យពូជសាសន៍ប៉ុលពត។ នៅពេលនេះ យើងឃើញស្រាប់នឹងភ្នែកហើយ សំណង់អាគារទាបខ្ពស់តូចធំ ផ្លូវថ្នល់ខ្វាត់ខ្វែង ស្ពានអាកាស និងរោងចក្រ សាលារៀន មន្ទីរពេទ្យ បូរី សណ្ឋាគារ និងផ្សារទំនើប…កំពុងកើតឡើងយ៉ាងច្រើនបន្តបន្ទាប់នៅក្នុងប្រទេស។ កម្ពុជាធ្លាប់បានឆ្លងកាត់ឆ្អែត ដោយសារសង្រ្គាម និងរបបប្រល័យពូជសាសន៍ ដូច្នេះយើងត្រូវតែទប់ស្កាត់មិនអោយកើតមានឡើងសារជាថ្មីទៀតឡើយ។ ខ្ញុំសប្បាយចិត្ត នឹងមានជំនឿជឿជាក់លើការខិតខំប្រឹងប្រែងរបស់បងប្អូន និងការចូលរួមដ៏សកម្មពីវិស័យឯកជន ដែលបានកែប្រែជីវភាពរស់នៅរបស់ពលរដ្ឋកាន់តែល្អប្រសើរ ព្រមទាំងបានជួយពង្រឹងដល់ខឿនសេដ្ឋកិច្ចជាតិរឹងមាំទៀតផង»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសន្យាថា ក្រោមការដឹកនាំរបស់លោកគឺធានាច្បាស់ថា កម្ពុជានឹងបន្តរស់នៅក្នុងម្លប់សន្តិភាពដ៏យូរអង្វែងដែលជាបំណងប្រាថ្នារបស់ប្រទេសជាតិយើងទាំងមូល៕

អត្ថបទទាក់ទង