ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាលបច្ចុប្បន្នមានថវិកាគ្រប់គ្រាន់ក្នុងការបើកប្រាក់បៀវត្សជូនមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ មិនដូចកាលពីទសវត្សរ៍៩០នោះឡើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 56
រាជរដ្ឋាភិបាលបច្ចុប្បន្នមានថវិកាគ្រប់គ្រាន់ក្នុងការបើកប្រាក់បៀវត្សជូនមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ មិនដូចកាលពីទសវត្សរ៍៩០នោះឡើយ រាជរដ្ឋាភិបាលបច្ចុប្បន្នមានថវិកាគ្រប់គ្រាន់ក្នុងការបើកប្រាក់បៀវត្សជូនមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ មិនដូចកាលពីទសវត្សរ៍៩០នោះឡើយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ទៅកាន់កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រីរាជការស៊ីវិលផងដែរ កុំបារម្ភរឿងខ្វះសាច់ប្រាក់បើកប្រាក់បៀវត្សនោះ ដោយលោកបានបញ្ជាក់យ៉ាងជាក់លាក់ថា កម្ពុជាមិនខ្វះសាច់ប្រាក់បើកប្រាក់បៀវត្សនោះទេ មិនដូចកាលពីទសវត្សរ៍៩០ នោះឡើយ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីខួបគម្រប់២០ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលពិធីនេះប្រារព្ធធ្វើស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រមុខរាជរដ្ឋាភិបាល ក៏បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ ចូលរួមពង្រឹងវប្បធម៌បង់ពន្ធជូនរដ្ឋ ដើម្បីទទួលបានថវិកា សម្រាប់ទ្រទ្រង់ដល់ការឧបត្ថម្ភគាំទ្រ និងដំឡើងប្រាក់បៀវត្សជារៀងរាល់ឆ្នាំ រួមទាំងជួយដល់ការអភវិឌ្ឍន៍គម្រោងនានា ដើម្បីជាប្រយោជន៍ជាតិមាតុភូមិផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជំរុញឱ្យគ្រប់អង្គភាពទាំងអស់មិនថា តែកងកម្លាំងប្រដាប់អាវុធក្នុងក្របខណ្ឌកងយោធពលខេមរភូមិន្ទនោះទេ តែកងកម្លាំងដទៃទៀត ដូចជាកងនគរបាលជាតិ ក៏ត្រូវតែចូលរួមដើម្បីគាំទ្រឱ្យអង្គភាពប្រមូលចំណូលថវិកាជាតិ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ខិតខំទប់ស្កាត់ការរកស៊ីគេចពន្ធ ទប់ស្កាត់នូវឧក្រិដ្ឌកម្មឆ្លងដែន ហើយត្រូវដាក់ទោសទណ្ឌ ចំពោះអ្នកដែលរកស៊ីខុសច្បាប់ផងដែរ៕

អត្ថបទទាក់ទង