ខ្មែរប៉ុស្ដិ៍ Close

លោក សុខ ឥសាន៖ នយោបាយរបស់ទណ្ឌិត សម​ រង្ស៉ី គឺបំផ្លាញខ្មែរ​

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 26
លោក សុខ ឥសាន៖ នយោបាយរបស់ទណ្ឌិត សម​ រង្ស៉ី គឺបំផ្លាញខ្មែរ​ លោក សុខ ឥសាន៖ នយោបាយរបស់ទណ្ឌិត សម​ រង្ស៉ី គឺបំផ្លាញខ្មែរ​

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩នេះ បានចាត់​ទុកថា នយោបាយរបស់ ទណ្ឌិត​ សម រង្ស៉ី អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ ដែលរត់គេចទៅក្រៅប្រទេសនោះ គឺជានយោបាយដែលបំផ្លាញខ្មែរ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចបានបញ្ជាក់ថា៖ «តាំងពីចូលក្នុងឆាកនយោបាយនៅប្រទេសកម្ពុជា​ ទណ្ឌិតសម​ រង្ស៉ី បានប្រកាន់នយោបាយបំផ្លាញខ្មែរ​»។

លោកបានពន្យល់ថា ជនណាដែលមិនគាំទ្រ​ទណ្ឌិត​ សម​ រង្ស៉ី នឹងត្រូវ ទណ្ឌិត​រូប​នេះ​ វាយប្រហារថា ជាអាយ៉ងវៀតណាម ឬអាយ៉ងគណបក្សប្រជាជនកម្ពុជា​។ ការប្រើវប្បធម៌លាបពណ៌របស់ ទណ្ឌិត សម​ រង្ស៉ី គឺជាការបំផ្លាញអ្នកដែលមិនចូលខាងខ្លួន​ មិនដើរតាមខ្លួន​។ លោកបន្ថែមថា បើមានសតិអារម្មណ៍លាបពណ៌ និងចាត់ទុកអ្នកដទៃជាខ្មាំងសត្រូវយ៉ាងនេះ ​គឺជាការបំផ្លាញខ្មែរតែម្តង​ ធ្វើឱ្យមានការបែងចែក និងបណ្តាលឱ្យមានការបែកបាក់ក្នុងរង្វង់ខ្មែរនិងខ្មែរ​ ហើយករណីនេះ​ វាជាការឱ្យដៃទៅបរទេសខ្លាំង ​និងធ្វើឱ្យខ្មែរចុះខ្សោយ​។

លោក​ សុខ​ ឥសាន​ បញ្ជាក់ថា «មិនចំពោះតែប្រជាជនទូទៅទេ​ គ្រាន់តែអ្នកជិតស្និទ្ធជាមួយ ទណ្ឌិត​ សម​ រង្ស៉ី តាំងពីដើមមក​ បើទណ្ឌិត​ សម​ រង្ស៉ី​ ​មិនពេញចិត្ត​ក៏ត្រូវ​ ដាក់ឈ្មោះថា ជាអាយ៉ងយួន ឬជាអាយ៉ង CPP ជាដើម​។ បើមានសតិអារម្មណ៍អញ្ចឹង​ តើអ្នកណាចំណេញ និងអ្នកណាខាត​? គ្មានអ្នកណាចំណេញទេ​ មានតែខាតទាំងអស់គ្នា​ ឯចំណេញគឺបរទេសទេ ដែលចំណេញ​ ចំណេញពីរឿងដែលខ្មែរបែកបាក់គ្នា​ ដោយសារនយោបាយបំផ្លាញខ្មែររបស់​ ទណ្ឌិត​ សម​ រង្ស៉ី​ ហ្នឹងឯង​»។

សូមបញ្ជាក់ថា ការលើកឡើងនេះ បានធ្វើឡើងបន្ទាប់ពី ទណ្ឌិត​ សម រង្ស៉ី បានប្រកាសថា គាត់​គឺជាមនុស្សតែម្នាក់គត់ ដែលបានជំរុញឱ្យសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មផ្សេងៗមកលើប្រទេសកម្ពុជា គ្រាដែលអឺរ៉ុប បានសម្រេចយកពន្ធអង្ករចំនួន៤ប្រភេទ ដែលនាំចូលពីប្រទេសកម្ពុជា។

ការគិតពន្ធនាំចូលអង្កររបស់កម្ពុជា ចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩តទៅ សម្រាប់រយៈពេល៣ឆ្នាំ ដោយឆ្នាំដំបូងតម្លៃពន្ធចំនួន១៧៥អឺរ៉ូ (ប្រហែល២០០ដុល្លារ) ក្នុង១តោន, ឆ្នាំទី២ តម្លៃ១៥០អឺរ៉ូ (ប្រហែល១៧០ដុល្លារ) ក្នុង១តោន និងឆ្នាំទី៣ តម្លៃ១២៥អឺរ៉ូ (ប្រហែល១៤២ដុល្លារ) ក្នុង១តោន៕

អត្ថបទទាក់ទង